(ភ្នំពេញ)៖ រដូវរងាចូលមកដល់ហើយ! សូមកុំភ្លេចដឹកដៃអ្នកជាទីស្រលាញ់ ជួបជុំឱ្យកាន់តែសិទ្ធស្នាល នៅព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្សធំៗចំនួន ២ របស់ CAMBODIA BEER ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ និងទី០៨ ខែធ្នូ ឆ្នាំ​២០២៤ ចាប់ពីម៉ោង ៨យប់តទៅ។

ព្រឹត្តិការណ៍ទាំងពីរ មាននៅទីតាំងដូចជា៖

* ទីតាំងទី១៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA BONDING CONCERT សហការជាមួយផលិតកម្ម ហង្សមាស នឹងធ្វើឡើងនៅភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនៈគិរី ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍រស្មីហង្សមាស HDTV និងហ្វេសប៊ុកផេកផ្លូវការ CAMBODIA BEER។

* ទីតាំងទី២៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA BONDING CONCERT សហការជាមួយផលិតកម្ម Galaxy នឹងធ្វើឡើងនៅទីក្រុងកម្សាន្ត ហ៊ុយ ឡេង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ MYTV និងហ្វេសប៊ុកផេកផ្លូវការ CAMBODIA BEER។

បងប្អូនដែលនៅខេត្តរតនៈគិរី និងខេត្តបន្ទាយមានជ័យ កុំភ្លេចចូលរួមសប្បាយ និងទស្សនាដោយផ្ទាល់ព្រឹត្តិការណ៍ទាំង២ ដោយសេរីនាពេលចុងសប្តាហ៍នេះ៕

*គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យសិល្បៈធំបំផុតនៅកម្ពុជា!
*CAMBODIA PREMIUM កាន់តែប្រណិត កាន់តែស្និទ្ធស្នាល!
*ពិសាដោយការទទួលខុសត្រូវ!