(បរទេស)៖ ក្រុមហ៊ុន Google Cloud បានប្រកាសនៅថ្ងៃពុធថា ខ្លួនបានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Air France-KLM ដើម្បីដាក់ពង្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ក្នុងន័យប្រមូលទិន្នន័យពីអតិថិនជនដែលប្រើប្រាស់សេវាកម្មអាកាសចរណ៍របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

Google Cloud បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះប្រតិបត្តិការលេខ ៥៥១ របស់ក្រុមហ៊ុនអាកាសចរណ៍ Franco-Dutch ដែលបានដឹកអ្នកដំណើរ ខ្ទង់៩៣លាននាក់នៅឆ្នាំ២០២៣ ហើយជើងហោះហើរពាណិជ្ជកម្ម និងទំនិញជាដើមនោះ បានបង្កើតទិន្នន័យជាច្រើន ដែលនឹងត្រូវបានប្រើប្រាស់ដោយដំណោះស្រាយ AI របស់ Google Cloud ដូចជាការវិភាគពីចំណូលចិត្តអ្នកដំណើរ, លំនាំនៃការធ្វើដំណើរ និងព្យាករណ៍ការថែទាំយន្តហោះជាដើម។ Google Cloud បាននិយាយថា ក្រុមហ៊ុន Air France-KLM នឹងរក្សាភាពជាម្ចាស់ពេញលេញ និងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន តាមរយៈការសហការនេះ។

ក្នុងសេចក្តីប្រកាសរបស់ Google Cloud បានបន្ថែមថា ក្រុមនេះនឹងទទួលបាននូវការយល់ដឹងកាន់តែស៊ីជម្រៅ អំពីចំណូលចិត្តរបស់អ្នកដំណើរ គំរូនៃការធ្វើដំណើរ និងអាកប្បកិរិយា ដើម្បីផ្តល់ជូននូវជម្រើស និងសេវាកម្មធ្វើដំណើរដែលបានកែសម្រួលថ្មី ហើយអាចធ្វើឱ្យប្រសើរឡើងនូវជើងហោះហើរ អាកាសយានដ្ឋាន និងប្រតិបត្តិការអាជីវកម្មជាមួយនឹងពេលវេលាដែលត្រូវការសម្រាប់ការវិភាគទិន្នន័យ។ ត្បិតវាជាផ្នែកមួយនេះការ កាត់បន្ថយពេលវេលា ពោលគឺមិនត្រូវបានពេលយូរដើម្បីវិភាគទិន្នន័យ។

លោក Matt Renner ប្រធានផ្នែកចំណូលសកលនៅ Google Cloud បាននិយាយថា «ក្រុមហ៊ុនអាកាសចរណ៍បង្កើតទិន្នន័យយ៉ាងច្រើន ដែលភាគច្រើនអាចមានតម្លៃមិនគួរឱ្យជឿ ក្នុងការជួយជំរុញការយល់ដឹងអំពីប្រតិបត្តិការ បង្កើតបទពិសោធន៍អតិថិជនកាន់តែប្រសើរ»