(ភ្នំពេញ)៖ ដោយផ្អែកលើគោលជំហរទស្សនវិស័យដ៏វែងឆ្ងាយក្នុងការសាងសង់គេហដ្ឋានដែលមានគុណភាពខ្ពស់ និងជាផ្ទះមរតកសម្រាប់កូនចៅជំនាន់ក្រោយ បុរី មេគង្គ លែន បានបំពាក់នូវប្រព័ន្ធបច្ចេកទេសសំខាន់ៗ៥ ធ្វើឱ្យ មេគង្គ លែន មានភាពលេចធ្លោជាខ្លាំងទៅលើផ្នែកគុណភាពលំនៅឋាន ភាពរឹងមាំយូរអង្វែង និងទំនុកចិត្តខ្ពស់ពីអតិថិជន។

ប្រព័ន្ធសំខាន់ៗទាំង៥ ដែលបានផ្តល់ជូនអតិថិជនរួមមាន៖

១. ប្រព័ន្ធទឹកស្អាត៖ ការងារទុយោទឹកស្អាត បុរី មេគង្គ លែន បានប្រើប្រាស់ទុយយោ PPR ដែលមានភាពធន់ក្នុងការប្រើប្រាស់ និងមានអាយុកាលវែងផងដែរ រួមជាមួយគ្នាដែលនោះគឺវាមិនមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ។

២. ប្រព័ន្ធទឹកកខ្វក់៖ ការងារទុយោទឹកកខ្វក់ គឺបានប្រើប្រាស់នៅទុយោ PVC ដែលមានកម្រាស់ក្រាស់ស្របទៅតាមស្តង់ដារបច្ចេកទេស អាចធន់ទៅនឹងការកប់ក្រោមដី និងមានអាយុកាលប្រើប្រាស់បានយូរ។ រួមជាមួយគ្នានោះដែរ ប្រព័ន្ធទាំងមូលក៏មានប្រព័ន្ធទប់ក្លិន ដើម្បីការពារមិនឱ្យក្លិនភាយចូលតាមបន្ទប់ទឹកនិងចូលទៅក្នុងផ្ទះបាន។

៣. ប្រព័ន្ធទឹកភ្លៀង៖ ការងារប្រព័ន្ធទឹកភ្លៀងត្រូវបានប្រើទុយោផ្ដាច់ផ្សេងពីទុយោទឹកកខ្វក់ ដើម្បីឱ្យចរន្តទឹកហូរបានល្អ និងជួយការពារកុំឱ្យមានក្លិនមិនល្អផងដែរ។

៤. ប្រព័ន្ធភ្លើង៖
* សម្រាប់ខ្សែរភ្លើង បុរី មេគង្គ លែន បានជ្រើសរើសខ្សែដែលមានគុណភាពល្អ ផលិតនៅប្រទេសសិង្ហបុរី ស្របតាមស្តង់ដាបច្ចេកទេសអន្តរជាតិ IEC ព្រមជាមួយការគណនាច្បាស់លាស់ ដើម្បីធានាឱ្យបាននៅការប្រើប្រាស់បានយូរ និងមិនមានបញ្ហា។
* សម្រាប់ទុយោភ្លើង ជាប្រភេទទុយោដុតមិនឆេះ និងមានភាពរឹងមាំ ដើម្បីការពារខ្សែភ្លើងមិនឱ្យមានការដាច់ រហែក ដោយសារការកកិតណាមួយជាយថាហេតុ។
* សម្រាប់កុងតាក់និងព្រីភ្លើង ត្រូវបានជ្រើសរើសនៅម៉ាកដែលមានការប្រើប្រាស់ជាសកល គឺម៉ាក Legrand របស់ប្រទេសបារាំង ដែលត្រូវបានផលិតឡើងតាមស្តង់ដាបច្ចេកទេស ធានានៅការប្រើប្រាស់។ លើសពីនេះទៅទៀត បុរី មេគង្គ លែន បានសិក្សាបន្ថែមពីប្រព័ន្ធសុវត្ថិភាព រួមមាន ខ្សែដី និងឌីសង់ទ័រការពារឆក់ ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាពខ្ពស់។

៥. ប្រព័ន្ធលូសាធារណៈ៖
ការងារប្រព័ន្ធលូសាធារណៈ ត្រូវបានធ្វើឡើងតាមការគណនាយ៉ាងត្រឹមត្រូវ ដើម្បីធានាឱ្យបាននៅការរំដោះទឹកឱ្យបានលឿន ហើយ បុរី មេគង្គ លែន ប្រើប្រាស់លូតោនសម្រាប់លូដែលដាក់នៅខាងក្រោមផ្លូវ តាមស្តង់ដាដែលអាចធន់ជាមួយនឹងទម្ងន់ធ្ងន់ដល់ការបើកបររបស់រថយន្ត។ លើសពីនេះ មេគង្គ លែន ក៏បានប្រើនៅរីហ្គែ ដើម្បីទប់ក្លិនមិនល្អមួយតង់បន្ថែមទៀត មុនហូរចូលបណ្តាញលូសាធារណៈ។

គួរបញ្ជាក់ថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយឈានមុខគេនៅប្រទេសកម្ពុជា ដែលបានគិតគូរយ៉ាងម៉ត់ចត់ទៅលើភាពងាយស្រួលក្នុងការរស់នៅដោយជ្រើសរើសទីតាំងដែលមានសក្តានុពលខ្ពស់ ក៏ដូចជាសុវត្ថិភាពជាចម្បងជូនដល់អតិថិជនដោយបានបំពាក់ប្រព័ន្ធការពារសំខាន់ៗជូនអតិថិជន។ លើសពីនេះ ក្នុងបុរីក៏មានសួនច្បារពហុមុខងារ និងពហុវ័យជាច្រើនសម្រាប់ការកម្សាន្ត និងការរស់នៅដ៏សុខដុមរមនារបស់អតិថិជនផងដែរ។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7