(ភ្នំពេញ)៖ នៅថ្ងៃទី១៧ និង ១៨ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី នឹងមានការរៀបចំ ពិព័រណ៍សុខភាព និងសម្រស់ ដោយនាំមកនូវកម្មវិធីជាច្រើនដូចជា៖ ការជជែកពិភាក្សាទៅលើសុខភាព និងសម្រស់ពីវេជ្ជបណ្ឌិតល្បីៗ; ការប្រកួតផាត់មុខ និងធ្វើសក់; ការបង្រៀនពីតិចនិកខ្លីៗពីការតុបតែងមុខ ការតាំងបង្ហាញផលិតផលជាច្រើន និងការលេងល្បែងកំសាន្ដដើម្បីឈ្នះរង្វាន់ទៀតផង។

គួរបញ្ជាក់ផងដែរ ការជជែកពិភាក្សាទៅលើសុខភាព និងសម្រស់ នឹងមានការអញ្ចើញចូលរួម ពីវេជ្ជបណ្ឌិតផ្នែកថែរក្សាសម្រស់ និងកែសម្ផស្សជាច្រើនរូប ដែលសុទ្ធសឹងតែជាអ្នកមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំដូចជា វេជ្ជបណ្ឌិត ម៉ម គឹមអេង ជាស្ថាបនិក គ្លីនិកកែសម្ផស្ស Crystal Esthetic Centre មានជំនាញឯកទេសទៅលើផ្នែកកែសម្ផស្សដោយការវះកាត់; វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ជាស្ថាបនិក គ្លីនិកកែសម្ផស្ស Labella មានជំនាញឯកទេសទៅលើផ្នែកសើរស្បែក និងកែសម្ផស្សដោយមិនវះកាត់; វេជ្ជបណ្ឌិត ផៃ ដេវីត មានជំនាញទៅលើផ្នែកថែសម្រស់ដែលបានបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងមានបទពិសោធន៍ជាង១០ឆ្នាំមកហើយ ពួកគាត់ទាំង៣រូបនឹងចូលរួមចែករំលែកពីវិធីសាស្រ្ដក្នុងការថែទាំសម្រស់ ចំណេះដឹងមុនការវះកាត់កែសម្ផស្ស និងចំណេះដឹងជាច្រើនទៀតផងដែរ។

លើសពីនេះទៅទៀត ចំពោះបងប្អូនដែលមានទេពកោសល្យក្នុងការផាត់មុខ និងធ្វើសក់ អាចអញ្ចើញមកសាកល្បងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Makeup & Hairstyle ដើម្បីឈ្នះរង្វាន់សរុបជាទឹកប្រាក់រហូតទៅដល់១០០០ដុល្លារ ព្រមទាំងមានឱកាសក្លាយជាអ្នកជំនាញផាត់មុខនិងធ្វើសក់ ប្រចាំហាង Leekaja Cambodia និង Cindy Salon ផងដែរ។

សម្រាប់បងប្អូនដែលចង់ចូលរួមក្នុងការដាក់តាំងពិរព័ណ៍ផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងកម្មវិធី សូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ និងតេលេក្រាម 066 401 222 ។
រួសរាន់ឡើងទីតាំងមានកំណត់!!

ជួបគ្នាឆាប់ៗនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នាណា៕