(បែលហ្គ្រេដ)៖ ប្រធានក្រុមបាល់ទាត់ស៊ែប៊ី Dusan Tadic បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិរបស់លោក នៅថ្ងៃព្រហស្បតិ៍ បញ្ចប់ការលេង ១៦ឆ្នាំ ជាមួយស៊ែប៊ី ក្នុងនាមជាកីឡាករទទួលបានការកោះហៅ ច្រើនជាងគេបំផុត ជាមួយនឹងការបង្ហាញខ្លួន ១១១លើក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០០៨ Tadic បានដឹកនាំក្រុមជម្រើសជាតិ ក្នុងនាមជាប្រធានក្រុមនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ និងនៅ Euro ឆ្នាំ២០២៤។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានចូលនិវត្តន៍ ជាមួយនឹងការរកគ្រាប់បាល់បាន ២៣គ្រាប់ និងជួយឱ្យរកគ្រាប់បាល់បាន ៤០គ្រាប់។
កីឡាករ Tadic បានបញ្ជាក់ថា បើទោះបីជាលោកចូលនិវត្តន៍ ពីក្រុមជម្រើសជាតិក្តី លោកអាចនឹងវិលត្រឡប់មកវិញ ក្នុងសមត្ថភាពមួយផ្សេងទៀតនៅថ្ងៃអនាគត៕