(អង់ការ៉ា)៖ ក្លិប Galatasaray បានចុះកិច្ចសន្យាជាមួយកីឡាករអន្តរជាតិម៉ារ៉ុក Hakim Ziyech មកពីតោខៀវ Chelsea លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើតាមការប្រកាសពីក្លិបម្ចាស់ពានរង្វាន់ Turkish Super League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករវ័យ ៣១ឆ្នាំ ដែលជាអតីតខ្សែបម្រើក្លិប Chelsea រូបនេះ បានផ្លាស់ទៅលេងខ្ចីជើងនៅ Galatasaray លើកិច្ចព្រមព្រៀងតម្លៃ ៣.៦លានអឺរ៉ូ (៣.៨៦លានដុល្លារ) កាលពីខែសីហា ឆ្នាំមុន ជាមួយនឹងជម្រើសអាចចុះកិច្ចសន្យាលេងជាអចិន្ត្រៃយ៍ លើការផ្ទេរដោយឥតបង់ថ្លៃ ប្រសិនបើលក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញ។

«កីឡាករនឹងទទួលបានប្រាក់ឈ្នួលសុទ្ធ ២.៨៥លានអឺរ៉ូ (៣.០៥លានដុល្លារ) សម្រាប់រដូវកាលឆ្នាំ២០២៤-២០២៥»។ នេះបើតាមក្លិប Galatasaray បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

គួររំលឹកថា Chelsea បានចុះកិច្ចសន្យាជាមួយ Ziyech មកពីក្លិបហូឡង់ Ajax Amsterdam កាលពីឆ្នាំ២០២០។

លោកបានបង្ហាញខ្លួន ១០៧លើក និងរកបាន ១៤គ្រាប់ សម្រាប់ក្លិប ហើយបានឈ្នះពានរង្វាន់ Champions League, UEFA Super Club និងពានរង្វាន់ Club World Cup ផងដែរ៕