(ភ្នំពេញ)៖ អ្នកឧបត្ថម្ភធំផ្ដាច់មុខយ៉ាងពិសេសមុនគេ លើការបង្កើតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER ដំបូងគេក្នុងប្រវត្តិសាស្រ្តទូរទស្សន៍ ហង្សមាស នោះគឺ CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏អស្ចារ្យបំផុត ដំបូងគេបង្អស់នៅកម្ពុជា XTREME CAMBODIA KUN KHMER នេះ គឺជាការចូលរួមចំណែកសហការយ៉ាងធំរវាង ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនហង្សមាស គ្រុប ក្នុងការថែរក្សា អភិវឌ្ឍន៍ និងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទាំងក្នុងស្រុក និងលើសកលលោក តាមរយៈការផ្គូផ្គងឱ្យមានការប្រកួតរវាងកំពូលអ្នកប្រយុទ្ធគុនខ្មែរ ជាមួយនឹងកំពូលអ្នកប្រយុទ្ធគុនចម្រុះល្បីៗមកពីគ្រប់ទិសទីនៃពិភពលោក។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងចាប់ផ្ដើមការប្រកួតដំបូងបំផុតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដោយនឹងមានការប្រកួតដណ្តើមខ្សែក្រវាត់មាសចំនួន៤ នៅលើសង្វៀនតែមួយ ហើយការប្រកួតដំបូងនេះ នឹងមានការចូលរួមប្រកួតពីកំពូលអធិរាជអ្នកប្រយុទ្ធគុនខ្មែរ លំដាប់ប្រទេសជាច្រើនរូប និងត្រូវតតាំងប្រយុទ្ធជាមួយកំពូលអធិរាជគុនចម្រុះទាំង៦ជាតិសាសមកពីជុំវិញពិភពលោក រួមមាន៖

*គូដណ្តើមខ្សែក្រវាត់មាសទាំង៤៖ ១). រឿង សោភ័ណ្ឌ VS ហ័ង យ័នចឺ, ២). ឡៅ ចន្ទ្រា VS ម៉ូតាសា សីហ្វីហ្វាដ, ៣). ឃឹម បូរ៉ា VS អាគីហ្វ ហ្គូលូហ្សាដា, ៤). ប៊ឺត សង្ឃឹម VS ហ៊ីឆាំ ប៊ូឡារី

*គូមិត្តភាព៖ ). ធុន ផានិត VS ធៀន លីមីន, ២). ឡោ សំណាង VS ភេត ភិតសានូលុក, ៣). រិន ដេវីត VS ហ្រ្វេ កាស្រ្តូ ហ្គង់ហ្សាឡេស។

ទស្សនាផ្ទាល់ដោយសេរី នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣រសៀលតទៅ នៅសង្វៀនVIPម៉ាស៊ីនត្រជាក់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ( ព្រែកឯង) ឬទស្សនាតាមការ Live ផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER៕

CAMBODIA BEER រួមគ្នាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក!
CAMBODIA BEER បង្កើនភាពស្និទស្នាលគ្រប់ការប្រកួត!
ពិសាដោយការទទួលខុសត្រូវ!