(លីបហ្ស៊ិក)៖ ខ្សែការពារចំនួន ៤រូប របស់ក្រុមជម្រើសជាតិអូទ្រីស បានខកខានការហ្វឹកហាត់ជាក្រុម នៅថ្ងៃសុក្រ មុនជំនួបវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេ ទល់នឹងតួកគី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករ Gernot Trauner (របួសភ្លៅ) និងកីឡាករ Phillipp Mwene (ឈឺក្បាល) មិនបានបង្ហាញខ្លួន ក្នុងការហ្វឹកហាត់នោះទេ ខណៈ Philipp Lienhart និង Leopold Querfeld បានហ្វឹកហាត់ដាច់ដោយឡែក ខណៈក្រុមបានវិលត្រឡប់ហ្វឹកហាត់វិញ បន្ទាប់ពីការឈ្នះ ៣-២ របស់ពួកគេលើក្រុមហូឡង់ កាលពីថ្ងៃអង្គារ។ លទ្ធផលឈ្នះនោះបានធ្វើឱ្យពួកគេឈរនៅកំពូលតារាងពូលទៀតផង។

គួរជម្រាបថា ប្រសិនបើឈ្នះលើតួកគី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ នឹងធ្វើឱ្យអូទ្រីស ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ទល់នឹងក្រុមរូម៉ានី ឬក៏ហូឡង់៕