(ម៉ាទ្រីដ)៖ ខ្សែការពារអេស្ប៉ាញ Nacho បានក្លាយជាកីឡាករមានឈ្មោះល្បីចុងក្រោយគេ ក្នុងបាល់ទាត់អឺរ៉ុប ដែលផ្លាស់ទៅលេងនៅលីគអារ៉ាប៊ីសាអូឌីត Saudi Pro League ដោយបានចូលរួមជាមួយក្លិបដែលទើបឡើងមកលេងថ្មី Al-Qadsiah បន្ទាប់ពីលេង ២៣ឆ្នាំនៅក្លិប Real Madrid។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
ក្លិប Al-Qadsiah ដែលបានឈ្នះពានរង្វាន់លីគ Saudi First Division League ក្នុងរដូវកាល២០២៣-២០២៤ ហើយឡើងទៅលេងនៅលីគកំពូលនោះ បានប្រកាសពីការចុះកិច្ចសន្យារបស់កីឡាករ Nacho នៅថ្ងៃព្រហស្បតិ៍។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយ Real ក្នុងឆ្នាំ២០០១ ក្នុងនាមជាកីឡាករយុវជន និងបានបង្ហាញខ្លួនលើកដំបូង ក្នុងក្រុមឈុតធំរបស់ក្លិបក្នុងឆ្នាំ២០១១។ លោកបានឈ្នះពានរង្វាន់ UEFA Champions League ជាមួយ Real Madrid ព្រមទាំងពានរង្វាន់ La Liga ៤លើក និងពានរង្វាន់ Copa del Rey ចំនួន ២លើក។
សូមជម្រាបថា Nacho នឹងចូលរួមជាមួយក្លិបថ្មីរបស់លោក បន្ទាប់ពីចប់យុទ្ធនាការ Euro 2024 របស់អេស្ប៉ាញ៕