អាស៊ី៖ ការប្រកួតវគ្គជម្រុះជុំទី៣ តំបន់អាស៊ី ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ការចាប់ឆ្នោតបែងចែកពូលបានចេញផ្លូវជាការហើយ ដោយមានពីពូល A ដល់ C ខណៈខ្លាំងក្នុងតំបន់អាស៊ី គឺសាំម៉ូរៃជប៉ុន ប៉ះក្រុមអូស្ត្រាលី ស្ថិតក្នុងពូល C ដែលការចាប់ឆ្នោតនេះធ្វើឡើងនៅនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។
ខាងក្រោមនេះជាលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល ការប្រកួតជម្រុះជុំទី៣ តំបន់អាស៊ី World Cup 2026៖
១៖ ពូល A មានក្រុមអ៊ីរ៉ង់ កាតា អ៊ួសបេគីស្ថាន អេមីរ៉ាត់អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន និងកូរ៉េខាងជើង
២៖ ពូល B មានក្រុមកូរ៉េខាងត្បូង, អ៊ីរ៉ាក់, ហ្សក់ដានី, អូម៉ង់, ប៉ាឡេស្ទីន និងគុយវ៉ែត
៣៖ ពូល C មានក្រុមជប៉ុន, អូស្ត្រាលី, អារ៉ាប៊ីសាអូឌីត, បារ៉ែន, ចិន, និងឥណ្ឌូនេស៊ី
សូមជម្រាបផងដែរថា សម្រាប់ការប្រកួតវគ្គជម្រុះជុំទី៣ នេះដែរ នឹងចាប់ផ្តើមពីថ្ងៃទីោ៥ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ខណៈកាលពី World Cup 2022 ក្រុមជប៉ុន និងកូរ៉េខាងត្បូង បានឈានដល់ជុំផ្តាច់ព្រ័ត្រ នឹងឈានដល់វគ្គ ១៦ក្រុមទៀតផង ដែលរៀបចំនៅប្រទេសកាតា ហើយនៅឆ្នាំ២០២៦ គឺធ្វើឡើងនៅសហម្ចាស់ផ្ទះរួមគ្នារវាង សហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា ៕