(អឺរ៉ុប)៖ ការប្រកួតវគ្គសន្សំពិន្ទុព្រឹត្តិការណ៍ European Championship 2024 នៅពេលនេះត្រូវបានរកឃើញក្រុមឡើងលេងវគ្គ ១៦ក្រុមបន្តជាផ្លូវការហើយ ខណៈក្រុមដែលឈរលេខ ៣ល្អជាងគេត្រូវបានជ្រើសយកទៅបង្គ្រប់វគ្គបន្ទាប់នោះមានក្រុមហូឡង់, ស្លូវាគី, ស្លូវេនី និងក្រុមហ៊្សកហ្ស៊ី បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុតាមរួចមក ។

ការប្រកួតប្រជែងសន្សំពិន្ទុតាមនីមួយៗ ដែលការបែងចែកពីពូល A ដល់ពូល F ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2024 នៅប្រទេសអាល្លឺម៉ង់នេះ បានបិទបញ្ចប់ជាស្ថាពរហើយ ក្នុងនោះដើម្បីកំណត់ក្រុមចំណាត់ថ្នាក់ក្រុមលេខ ៣ល្អបំផុតចំនួន ៤ក្រុម បានធ្វើឡើងទៅតាមលក្ខណៈវិនិច្ឆ័យខាងក្រោម ដែលអនុវត្តតាមលំដាប់ពិន្ទុដែលបានចែកទុកដោយស្ថាប័ន UEFA៖

១៖ ជាក្រុមមានពិន្ទុខ្ពស់ជាងគេ
២៖ ចំនួនគ្រាប់ស៊ុត
៣៖ ជាក្រុមមានគ្រាប់បាល់ចំណេញច្រើនជាង
៤៖ គិតលើចំនួននៃប្រកួតឈ្នះក្នុងពូលច្រើនជាង
៥៖ ផ្អែកលើមានពិន្ទុវិន័យទាបសរុប ផ្អែកលើកាតលឿង និងកាត់ក្រហម ដែលកីឡាករ និងមន្ត្រីក្រុមទទួលបានក្នុងការប្រកួតជាមួយក្រុមទាំងអស់ (កាតក្រហម ស្មើការកាត់ ៣ពិន្ទុ នឹងកាតលឿង ស្មើការកាត់ ១ពិន្ទុ ហើយការបណ្តេញចេញសម្រាប់កាតលឿងពីរក្នុងការប្រកួតមួយ ស្មើការកាត់ ៣ពិន្ទុ) ។

ក្នុងនោះចំណោម ៤ក្រុមដែលត្រូវជ្រើសទៅលេខវគ្គ ១៦ក្រុមជាបន្តនៅ Euro 2024 នោះ ឃើញថា ក្រុមស្លូវេនី ដែលមាន ៣ពិន្ទុស្មើជាមួយក្រុមហុងគ្រី ផងនោះ គឺគិតទៅលើលក្ខណ្ឌត្រង់ដែលក្រុមស្លូវេនី ធ្វើបានល្អជាងនៅត្រង់លេខ ៣ប្រកួតក្នុងពូល រកបាន ៣ពិន្ទុ និងមិនមានគ្រប់បាល់ខាតនោះទេ រីឯក្រុមហុងគ្រី ដ្បិតឈរលេខ៣ ក្នុងពូល A តែខាតគ្រាប់បាល់ ៣គ្រាប់ ពីការលេខ ៣ប្រកួតដូចគ្នា។

ដូច្នេះបើគិតតាមលក្ខខណ្ឌគិតពិន្ទុក្រុមឈរលេខ ៣ល្អជាងគេ គឺក្រុមហូឡង់, ហ្ស៊កហ្ស៊ី, ស្លូវាគី រកបាន ៤ពិន្ទុស្មើគ្នា ខណៈក្រុមស្លូវេនី រកបាន ៣ពិន្ទុ ត្រូវជ្រើសឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត ៕