(ភ្នំពេញ)៖ ក្នុងអំឡងពេលថ្មីៗនេះ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប ដែលក្រុមហ៊ុន «GANZBERG» ជាដៃគូឧបត្ថម្ភធំ ផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុប។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរៀងរាល់ ៤ឆ្នាំម្តង គឺកម្មវិធី «Euro 2024» ធ្វើឡើងរយៈពេលចំនួន១ខែពេញ ពោលគឺចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនេះក្រុមហ៊ុន GANZBERG បានបង្កើតព្រឹត្តិការណ៍មួយមានឈ្មោះថា «GANZBERG អេក្រង់យក្ស ទស្សនាបាល់ទាត់ទ្វីបអឺរ៉ុប!» ដែលមានការ Penalty យកសុទ្ធងាយៗស្រួលៗ និងទទួលបានប្រាក់រង្វាន់រាប់រយដុល្លារ ពេលបានចូលលេង។
ក្រុមហ៊ុន «GANZBERG» បង្កើតព្រឹត្តិការណ៍ចិត្តល្អយកលុយទៅឲ្យគេងាយៗ ពីមួយខេត្តទៅមួយខេត្ត ស្ទើរតែគ្រប់២៥ខេត្តក្រុងទៅហើយ ប្រជាពលរដ្ឋដែលបានទៅចូលរួម មានចិត្តសប្បាយរំភើបគ្រប់ៗគ្នា ហើយពួកគេថែមទាំងនិយាយថា កម្មវិធីរបស់ «GANZBERG» យកលុយឲ្យពួកគេងាយៗ ហើយថែមទាំងសប្បាយ និងបានទស្សនាបាល់ទាត់ទ្វីបអឺរ៉ុប «GANZBERG» អេក្រង់យក្សជាមួយពួកម៉ាកល្អទៀតផង។
អ្វីដែលកាន់តែអស្ចារ្យថែមទៀតក្រុមហ៊ុន «GANZBERG» នឹងបន្ថែមទឹកប្រាក់រង្វាន់ក្នុងការ Penalty យកសុទ្ធងាយៗរហូតដល់ខ្ទង់ពាន់ដុល្លារ នៅថ្ងៃប្រកួតបាល់ទាត់ជម្រើសជាតិដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប Final ហើយនឹងមានការផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុបផងដែរ!៕