(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton បានចុះកិច្ចព្រមព្រៀងនាំយកខ្សែបម្រើ Tim Iroegbunam មកពីក្លិប Aston Villa​ ក្នុងតម្លៃ ៩លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិអង់គ្លេស U-20 រូបនេះ បានបង្ហាញខ្លួន ១៥លើក ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Villa កាលពីរដូវកាលមុន និងបានចំណាយពេល ក្នុងយុទ្ធនាការឆ្នាំ២០២២-២០២៣ លេងខ្ចីជើងនៅក្លិប Queens Park Rangers នៅលីគលំដាប់ទី២ អង់គ្លេស Championship។

សូមជម្រាបថា Iroegbunam វ័យ ២០ឆ្នាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានសុពលភាពរហូតដល់ចប់ខែមិថុនា ឆ្នាំ២០២៧ ជាមួយ Everton៕