(ឡុងដ៍)៖ ក្លិបតោខៀវ Chelsea ខិតជិតនឹងចុះកិច្ចព្រមព្រង ជាមួយខ្សែបម្រើប្រយុទ្ធ Omari Kellyman មកពីក្លិប Aston Villa ក្នុងតម្លៃផ្ទេរ ១៩លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀង កំពុងស្ថិតក្នុងដំណើរការ ឈានទៅកាន់ការបញ្ចប់ ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួន និងការត្រួតពិនិត្យសុខភាពចាំបាច់ត្រូវធ្វើឡើង។

ការពិភាក្សាបាននឹងកំពុងធ្វើឡើង សម្រាប់កិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ខណៈកីឡាករវ័យ ១៨ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងជាផ្នែកមួយនៃក្រុមឈុតធំ របស់អ្នកចាត់ការ Enzo Maresca។

កីឡាករវ័យក្មេងដែលទទួលបានការវាយតម្លៃខ្ពស់រូបនេះ បានបង្ហាញខ្លួនចំនួន ៦លើក ក្នុងក្រុមឈុតធំរបស់ក្លិប Aston Villa និងជាកីឡាករអន្តរជាតិអង់គ្លេស U-19 ផងដែរ។

សូមជម្រាបថា Kellyman បានចូលរួមជាមួយ Villa ដោយផ្ទេរមកពីក្លិប Derby County ក្នុងតម្លៃ ៦០០,០០០ផោន កាលពីខែកក្កដា ឆ្នាំ២០២២៕