(បរទេស)៖ បាល់ទាត់ជាប្រភេទកីឡាមួយ ដែលពេញនិយមជាងគេលើពិភពលោក មាននៅគ្រប់បណ្តាប្រទេសទាំងអស់កំពុងមានការបង្កើតលីគប្រកួតប្រជែងដណ្តើមពានរង្វាន់រៀងរាល់ឆ្នាំ ជាមួយការបង្កើតពានរង្វាន់និមួយមានតម្លៃផ្សេងពីគ្នាទៅតាមសារធាតុផ្សំ ។

បាល់ទាត់ជាកីឡាដ៏ពេញនិយមបំផុតរបស់ពិភពលោក ដែលមិនមែនគ្រាន់តែជាការប្រកួតយកឈ្នះចាញ់ និងការកម្សាន្តសប្បាយនោះទេ ក៏ប៉ុន្តែការដាក់ពានរង្វាន់ក្នុងដណ្តើមជយលាភី គឺសំខាន់ដោយពាននិមួយៗ ត្រូវបានបង្កើតឡើងដោយការផ្ចិតផ្ចង់ និងប្រើប្រាស់វត្ថុធាតុផ្សំខុសៗគ្នាទៅមានតម្លៃ ដើម្បីដាក់ឱ្យក្រុមប្រកួតប្រជែងដណ្តើមយក។

ដូចនេះ Fresh News Plus សូមលើកយកនៅពានរង្វាន់ដែលមានការផ្ចិតផ្ចង់ធ្វើឡើងយ៉ាងល្អ និងមានតម្លៃខ្ពស់ក្នុងបង្កើតទាំង៩ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក ដោយដកស្រងពី Vanguardngr ដែលចេញផ្សាយក្នុងឆ្នាំ២០២៤ ៖

១៖ ពានរង្វាន់បាល់ទាត់ FIFA World Cup មានតម្លៃ ២០លានដុល្លា បង្កើតឡើងដោយបុរសសញ្ជាតិអ៉ីតាលី Silvio Gazzaniga នៅឆ្នាំ១៩៧៤ ដោយមានទម្ងន់ ៦.១គីឡូក្រាម ស្រោបដោយធាតុមាសសុទ្ធ (18-carat gold) ដែលស្មើនិង ៧៥ភាគរយនៃធាតុមាសសុទ្ធ និងមានកម្ពស់ ៣៦.៨សង់ទីម៉ែត្រ ។

២៖ ពានរង្វាន់ Copa America មានតម្លៃប្រមាណ ៨.៥លានដុល្លា បង្កើតឡើងឆ្នាំ១៩៦០ ធ្វើពីធាតុផ្សំ ប្រាក់ ស្រោបដោយសំរឹទ្ធ ។

៣៖ ពានរង្វាន់ UEFA Europa League ពានលីគទី២ អឺរ៉ុប មានតម្លៃប្រមាណ ៤.៥លានដុល្លា បង្កើតឡើងដោយលោហៈប្រាក់ និងសារធាតុពណ៌លឿង។

៤៖ ពានរង្វាន់លីគអង់គ្លេស FA Cup មានតម្លៃរហូតដល់ ១.១៨លានដុល្លា ដែលផ្សំឡើងពីប្រាក់សុទ្ធ។

៥៖ ពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations មានតម្លៃប្រមាណ ១៥០.០០០ម៉ឺនដុល្លា ដែលក្នុងឆ្នាំ២០០១ ការពានរង្វាន់ទីបីត្រូវបានបង្ហាញ មានធាតុផ្សំពីមាស ដែលបានរចនា និងផលិតនៅប្រទេសអ៊ីតាលី។

៦៖ ពានរង្វាន់លីគកំពូលអ៉ីតាលី Serie A ផលិតដោយសិប្បករដ៏ល្បីឈ្មោះលោក Ettore Calvelli នៅឆ្នាំ១៩៦០ មានទម្ងន់ ៨គីឡូក្រាម កម្ពស់ ៥៨សង់ទីម៉ែត្រ មានតម្លៃប្រមាណ ៦៦.០០០ម៉ឺនដុល្លា។

៧៖ ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ត្រូវបានរៀបចំធ្វើឡើងនៅឆ្នាំ១៩៦៤ ដោយសាស្ត្រាចារ្យសិល្បះ និងសិប្បករលោក Elisabeth Treskow ពាននេះមានទម្ងន់ ១១គីឡូក្រាម មានរាងជាខែលពណ៌ប្រាក់ និងមានដុំរ៉ែគ្រីស្តាល ៧១.៩៨ការ៉ាត់ ជាមួយលាយធាតុមាស និងប្រាក់ ជាមួយតម្លៃ ៥៧.១០២ដុល្លារ ។

៨៖ ពានរង្វាន់ UEFA Champions League ជាពានធំប្រចាំក្របខណ្ឌលីគអឺរ៉ុប ពាននេះបង្កើតឡើងដោយធាតុប្រាក់សុទ្ធ មានតម្លៃប្រមាណ ១៥.០០០ម៉ឺនដុល្លារ ។

៩៖ ពានរង្វាន់លីគកំពូលអង់គ្លេស Premier League ត្រូវបានផលិតឡើងដោយធាតុផ្សំប្រាក់ និងស្រោបមាស ជាមួយត្បូងអាហ្រ្វិក មានពណ៌បៃតង ដោយមានតម្លៃសរុប ១០.០០០ម៉ឺនដុល្លារ ៕