(សៀមរាប)៖ កាលពីពេលថ្មីៗនេះ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីទទួលសមុច្ច័យសរុបចំនួន៤៤ ជាសំពត់ហូល និងផាមួងមានអាយុកាលយូរឆ្នាំពីប្រជាពលរដ្ឋចំនួន២៧គ្រួសារ។

សមុច្ច័យទាំងនោះមានដូចជា៖ ហូលពិតានចំនួន៣ សំពតហូលចំនួន១៧ សំពត់ផាមួងលាតចំនួន៥ សំពត់អន្លូញចំនួន៤ អាវផាមួងចំនួន៤ អាវហូលចំនួន៥ កន្សែងហូលពានាចំនួន២ កាបូបហូលចំនួន២ ក្រណាត់ហូលចំនួន១ ក្រមាសូត្រចំនួន១។

សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃពុធដល់ថ្ងៃចន្ទ ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៤ល្ងាច៕