(ភ្នំពេញ)៖ លោកស្រី អ៊ុក ចន្ថា សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. ដែលជាក្រុមហ៊ុនបញ្ចាំស្របច្បាប់នៅកម្ពុជា បានឱ្យដឹងថា ក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនល្អ ហើយមនុស្សជាច្រើនខ្វះខាតលុយសម្រាប់ប្រើប្រាស់តាមតម្រូវការ និងខ្វះទុនបង្វិលរកស៊ីបន្ទាន់នោះ វិធីដ៏ល្អមួយក្នុងការទទួលបានសាច់ប្រាក់ប្រើប្រាស់ដោយសុវត្ថិភាព រហ័ស និងស្របច្បាប់នោះ គឺពួកគាត់អាចទទួលបានសាច់ប្រាក់ពីក្រុមហ៊ុនបញ្ចាំស្របច្បាស់ តាមរយៈការដាក់បញ្ចាំទ្រព្យ របស់ពួកគាត់នៅក្រុមហ៊ុនបញ្ចាំ ដែលមានអាជ្ញាប័ណ្ណ អនុញ្ញាតត្រឹមត្រូវពីរាជរដ្ឋាភិបាល។

លោកស្រីបានឱ្យដឹងទៀតថា ជាក់ស្ដែងក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមផ្លូវច្បាប់ ក៏ដូចជាត្រូវបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណ ឱ្យដំណើរការជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជាផ្នែកមួយជួយដោះស្រាយបញ្ហាលុយកាក់ ជាពិសេសការជាប់គាំងសាច់ប្រាក់បង្វិលរបស់ប្រជាជន ដែលមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដូច្នេះក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. នឹងជាដៃគូប្រកបដោយសុវត្ថិភាពខ្ពស់ជូនប្រជាជនកម្ពុជា។

លោកស្រីបន្ដថា «នៅក្នុងជីវិតរស់នៅជាក់ស្ដែងក្នុងស្ថានភាពបច្ចុប្បន្ន មានបងប្អូនជាច្រើន ពេលខ្វះខាតសាច់ប្រាក់ហើយត្រូវការលុយបន្ទាន់ ពួកគាត់ក៏រត់ទៅរកកម្ចីឯកជន កម្ចីរហ័ស និងកម្ចីអនឡាញខុសច្បាប់ដែលមានការប្រាក់ខ្ពស់កប់ពពក ហើយជាលទ្ធផលធ្វើឱ្យពួកគាត់ធ្លាក់ក្នុងបញ្ហាបំណុលវណ្ឌក ប្រឈមនឹងការគំរាមកំហែងពីអ្នករកស៊ីផ្ដល់កម្ចីខុសច្បាប់ទៀតផង។ ត្រង់នេះក្រុមហ៊ុនបញ្ចាំស្របច្បាប់ គឺជួយដោះស្រាយបញ្ហាលំហូរសាច់ប្រាក់ ដើម្បីឱ្យពួកគាត់ចៀសវាងទៅខ្ចីប្រាក់ឯកជន និងកម្ចីអនឡាញខុសច្បាប់ដែលមានការប្រាក់ និងមានហានិភ័យខ្ពស់»។

ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺជាក្រុមហ៊ុនបញ្ចាំមួយស្របច្បាប់ដែលជួយដោះស្រាយបញ្ហាសាច់ប្រាក់ ដោយប្រជាពលរដ្ឋអាចមកទទួលសេវាបញ្ចាំតាមរយៈការបញ្ចាំទ្រព្យផ្សេងៗដូចជា ឡាន ម៉ូតូ កង់បី កាតគ្រីឡាន គ្រឿងអេឡិចត្រូនិច គ្រឿងអលង្កា និងអចលនទ្រព្យជាដើម។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏មានទទួលបញ្ចាំនាឡិការប្រេនល្បីៗតម្លៃថ្លៃ ក៏ដូចជារថយន្តទំនើប រថយន្តស្ព័រ និងរថយន្តអគ្គីសនីគ្រប់ប្រភេទ ជាមួយនឹងអត្រាការប្រាក់ប្រចាំខែសមរម្យទៅតាមច្បាប់កំណត់ ដោយមានការប្រាក់ចាប់ពី១.៥% ដល់៣.៥% ទៅតាមប្រភេទទ្រព្យដែលបងប្អូនដាក់បញ្ចាំ។

ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. ជាក្រុមហ៊ុនស្របច្បាប់ដែលបងប្អូនអាចទទួលបានការប្រឹក្សារហ័សដោយផ្ទាល់ ឬតាមទូរស័ព្ទ និងតាមរយៈតេឡេក្រាមរបស់ក្រុមហ៊ុនផ្ទាល់ ដោយក្រុមហ៊ុននឹងរក្សាការសម្ងាត់ និងធានាផ្តល់ជូនទំនុកចិត្តខ្ពស់ពេលទទួលសេវាបញ្ចាំទ្រព្យរបស់បងប្អូន។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន 888 Up Fast Cash Co., Ltd. ឬទាក់ទងទៅកាន់លេខទូរស័ព្ទ៖ ០១៧ ៨៩៧៩៨៨/០៦៩៨៩៧៩៨៨ (Telegram)។

គូរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោកស្រីយ៉ាងដូច្នេះ ដោយសង្កេតឃើញពីស្ថានភាពបច្ចុប្បន្ននេះ ស្របពេលសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញ មនុស្សជាច្រើនរកចំណូលមិនបានដូចមុន ដូច្នេះពួកគាត់អាចប្រឈមនឹងបញ្ហាខ្វះខាតសាច់ប្រាក់ប្រើប្រាស់តាមតម្រូវការ ហើយបើទោះបីជាមានទ្រព្យក៏ពិបាកលក់ចេញដែរ ។លើសពីនេះទៅទៀតការលក់ទ្រព្យក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ គឺមានការខាតបង់ប្រាក់ជាខ្លាំងដោយតម្លៃទ្រព្យ អាចនឹងស្ថិតក្រោមតម្លៃទីផ្សារជាក់ស្តែងពី ២០ ដល់ ៤០ភាគរយ។

ជុំវិញបញ្ហាកង្វះសាច់ប្រាក់នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា ក៏ធ្លាប់បានលើកឡើងថា បញ្ហាខ្វះសាច់ប្រាក់ និងបញ្ហាលំហូរសាច់ប្រាក់នេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើងមួយចំនួន បានរត់ទៅរកកម្ចីក្រៅប្រព័ន្ធដូចជាកម្ចីរហ័ស និងកម្ចីអនឡាញខុសច្បាស់ ដែលកម្ចីទាំងនេះធ្វើឱ្យពួកគាត់ជួបហានិភ័យខ្ពស់ និងជួបការគំរាមកំហែងទៀតផង។

ចំណែក លោក ឃុន ដាវុធ អគ្គនាយកផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការស្ដីទី(COO) នៃគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ក៏បានលើកឡើងនៅក្នុងកម្មវិធីកិច្ចសហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកកាំង(AIS) ថាការប្រើប្រាស់សេវាហិរញ្ញវត្ថុស្របច្បាប់ធ្វើឲ្យពលរដ្ឋយើងចៀសផុតពីបញ្ហាបំណុលវណ្ឌក និងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។ ជាក់ស្ដែងលោកថា កន្លងមកពលរដ្ឋខ្មែរទៅខ្ចីបុល ដែលមិនស្ថិតនៅក្រោមច្បាប់ ដែលមានការប្រាក់ខ្ពស់កប់ពពកហើយ ធ្វើឱ្យពួកគាត់ធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ រហូតធ្វើឲ្យអ្នកខ្លះមានវិបត្តិផ្លូវចិត្តរហូតដល់ថ្នាក់សម្លាប់ខ្លួនក៏មាន៕