(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានប្រាប់ម្ចាស់ភាគហ៊ុនមួយចំនួនថា ក្រុមហ៊ុនកំពុងពិចារណាផ្លាស់ប្តូររចនាសម្ព័ន្ធអភិបាលកិច្ចរបស់ខ្លួនទៅជាអាជីវកម្មរកប្រាក់ចំណេញ ខណៈដែលការលើកឡើងនេះក្រុមប្រឹក្សាភិបាលទូទាំងក្រុមហ៊ុនហាក់មិនជំទាស់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេណារីយ៉ូមួយលោក Altman បាននិយាយថា ក្រុមប្រឹក្សាភិបាលក៏កំពុងពិចារណាងាកទៅរកសាជីវកម្មស្វែងរកប្រាក់ចំណេញផងដែរ។ ពោលគឺ ក្រុមហ៊ុនកំពុងដើរតាមផ្លូវដូចទៅនឹងគូរប្រជែងរបស់ខ្លួនគឺ Anthropic និង xAI ជាដើម។ របាយការណ៍ពី The Infromation បានឱ្យដឹងថា ការពិភាក្សាររៀបចំរចនាសម្ព័ន្ធឡើងវិញមានភាពរលូន ហើយលោក Altman និងនាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងទៀតកំពុងរិះរកវិធីសាស្រផ្សេងៗនៅក្នុងដំណើរការអាជីវកម្មនេះ។

គួរជម្រាបថា OpenAI គឺជាក្រុមហ៊ុន/ អង្គការមិនរកប្រាក់ចំណេញ។ ជាការឆ្លើយតបទៅនឹងសំណួររបស់ Reuters អំពីរបាយការណ៍នេះ OpenAI បាននិយាយថា «យើងនឹងនៅតែផ្តោតលើការអភិវឌ្ឍន៍ AI ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ អង្គការមិនរកប្រាក់ចំណរញ គឺជាស្នូលនៃបេសកកម្មរបស់យើង ហើយយើងនឹងនៅតែបន្តមាន»