(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលគ្រឿងសម្អាងម៉ាក GOONGBE របស់ក្រុមហ៊ុន តាន់ គឹមហួង អ៉ិមផត អិចផត ឯ.ក ដែលទទួលបានពីក្រុមហ៊ុន ZERO TO ZEVEN Inc ។

ក្រុមហ៊ុន តាន់ គឹមហួង អ៉ិមផត អិចផត ឯ.ក ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន ZERO TO ZEVEN Inc នៃប្រទេសកូរ៉េ ដែលជាម្ចាស់ម៉ាក GOONGBE ។

សូមបញ្ជាក់ជូនថា ផលិតផល GOONGBE ដែលនាំចូលដោយក្រុមហ៊ុន តាន់ គឹមហួង អ៉ិមផត អិចផត ឯ.ក គឺជាផលិតផលដែលមានគុណភាពដូចគ្នាទាំងស្រុង ទៅនឹងផលិតផលដែលចែកចាយនៅលើទីផ្សារប្រទេសកូរ៉េ និងស្ថិតក្រោមការត្រួតពិនិត្យតាមស្តង់ដារ ដោយផ្ទាល់ពីក្រុមហ៊ុន ZERO TO ZEVEN Inc នៃប្រទេសកូរ៉េ ដែលជាម្ចាស់ម៉ាក ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ៖ ០៧១ ៤៤៤ ៤៤៤ ៧ ឬ ០៧១ ៤៤៤ ៤៤៤៤៕