(ភ្នំពេញ)៖ Boost Juice ដែលជាហាងលក់ទឹកផ្លែឈើ និងទឹកផ្លែឈើក្រឡុកបែបស្នូតធីដ៏ល្បីនៅកម្ពុជា និងមានដើមកំណើតមកពីប្រទេសអូស្ត្រាលី បានដាក់បង្ហាញកម្មវិធីប័ណ្ឌសន្សំពិន្ទុបែបឌីជីថល (Digital Loyalty Program) ផ្តាច់មុខរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការសន្សំពិន្ទុ រាល់ពេលទិញភេសជ្ជៈណាមួយមួយកែវ។

ការដាក់បង្ហាញកម្មវិធីប័ណ្ឌសន្សំពិន្ទុបែបឌីជីថល«Vibe Club»បានធ្វើឡើង ក្នុងអំឡុងពេលសម្ពោធហាងរបស់ខ្លួននៅសាខាទួលទំពូង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់អតិថិជន អ្នកបង្កើតមាតិការនៅលើប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារសារពត៌មានទៀតផងដែរ។ កម្មវិធីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយជាមួយការលេងកំសាន្ត ព្រមទាំងការកាត់ខ្សែបូសម្ភោធជាផ្លូវការ នៃសាខាទួលទំពូង។

 Vibe Club បានផ្តល់ឱ្យអតិថិជន ទទួលបាន១ពិន្ទុ សម្រាប់រាល់ការទិញភេសជ្ជៈណាមួយ មួយកែវ។ ពេលទទួលបាន ១០ ពិន្ទុ អតិថិននឹងទទួលបានភេសជ្ជៈឥតគិតថ្លៃ! បូកជាមួយនឹងប្រូម៉ូសិនដ៏ពិសេសមួយចំនួនទៀត។

តើអ្នកចង់ក្លាយជាសមាជិក VIBE Club ទេ? គ្រាន់តែកម្មង់ទិញ Boost ហើយស្កែនកូដ QR នៅក្នុងបញ្ជរទូទាត់ប្រាក់ នៅគ្រប់ហាងទាំងអស់របស់ Boost Juice នោះនឹងមានការផ្តល់ព័ត៌មានលម្អិតដែលត្រូវការ ហើយអ្នកអាចចុះឈ្មោះបានដោយជោគជ័យ។ បុគ្គលិក Boost Juice តែងតែរីករាយក្នុងការជួយអតិថិជនក្នុងអំឡុងពេលធ្វើការចុះឈ្មោះ។

សូមចុះឈ្មោះជាមួយ Vibe Club នៅថ្ងៃនេះតាមរយៈ https://loyalty.is/krxoc5

សូមជម្រាបថា Boost Juice ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដោយ Janine Allis នៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី។ Boost Juice បានលេចចេញជាការផ្លាស់ប្តូរហ្គេមនៅក្នុងឧស្សាហកម្មអាហារបែប Fast-Food។ ដោយទទួលស្គាល់ពីតម្រូវការសម្រាប់ជម្រើសដែលមានសុខភាពល្អ
Janine Allis បានធ្វើបដិវត្តទីផ្សារ និងត្រួសត្រាយផ្លូវឱ្យ Boost ក្លាយជាម៉ាកយីហោ ទឹកក្រឡុក និងទឹកផ្លែឈើដ៏ធំបំផុតមួយរបស់ពិភពលោក។ ទឹកក្រឡុក និងទឹកផ្លែឈើរបស់ Boost Juice ត្រូវបានផលិតឡើងដោយប្រើប្រាស់តែគ្រឿងផ្សំថ្មីៗបំផុត ដោយគ្មានសារធាតុរក្សាទុក ពណ៌សិប្បនិម្មិត និងរសជាតិ។ រាល់ការញ៉ាំ Boost គឺផ្តល់អត្ថប្រយោជន៍ដល់រាងកាយរបស់អ្នក និងធ្វើឲ្យអ្នករីករាយនឹងរសជាតិដ៏ឆ្ងាញ់ស្រស់ស្រាយ ជាប់ចិត្តតែម្តង។

Boost Juice មានវត្តមាននៅកម្ពុជាដំបូង នៅដើមឆ្នាំ២០២៣ ដែលនាំដោយដោយ EFG ដែលបច្ចុប្បន្នមានហាងចំនួន ១០ នៅខេត្តព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Express Food Group (EFG) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ មានបុគ្គលិកជាង ២០០០ នាក់ និងមានវត្តមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន៣ គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

EFG គឺជាដៃគូ យីហោម្ហូបអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International, Thai Food Passion Group, Kamu Kamu Tea និង CJ Foodville ផងដែរ ចំពោះម៉ាកយីហោអាមេរិកខាងជើង រួមមាន International Dairy Queen, Krispy Kreme, និង Texas (Church's) Chicken ដែល EFG ជាកម្មសិទ្ធិផ្តាច់មុខ ហើយចំពោះម៉ាកយីហោឡាវ និងអូស្ត្រាលីរួមមាន The Coffee Club and Boost Juice៕