(ម៉ូនិច)៖ ពិធីសម្ពោធបើកការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship ឆ្នាំ២០២៤ ផ្នែកបុរស លើកទី១៧ ត្រូវបានប្រារព្ធធ្វើឡើងនារាត្រីថ្ងៃសុក្រ ទី១៤ ខែមិថុនានៅប្រទេសអាល្លឺម៉ង់។

នេះជាលើកទី២ ផងដែរសម្រាប់អាល្លឺម៉ង់ ដែលទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍មានរយៈពេល ៤ឆ្នាំម្តង ក្រោយពេលរៀបចំលើកដំបូងកាលឆ្នាំ១៩៨៨ ក្រោយពេលបារាំង បានរៀបចំកម្មវិធីនេះមុនគេ តាំងពីឆ្នាំ១៩៦០ មក។

ខាងក្រោមនេះ ជាទិដ្ឋភាពទាំងស្រុងនៃពិធីបើកការប្រកួតផ្លូវការ ដែលបានធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕