(ដតម៉ាន)៖ លោក Nuri Sahin សញ្ជាតិតួកគី វ័យត្រឹមតែ ៣៥ឆ្នាំ នឹងក្លាយជាគ្រូបង្គោលថ្មីរបស់ក្លិប Borussia Dortmund លើកិច្ចសន្យារយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខ។ នេះបើតាមក្លិបលេងនៅលីគ Bundesliga បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

Dortmund នឹងប្រកាសពីសមាជិកផ្សេងទៀត នៃបុគ្គលិកគ្រូបង្វឹករបស់លោក Sahin នៅពេលវេលាសមស្របណាមួយ។ ក្លិបបានបន្ថែម។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ Borussia Dortmund បានប្រកាសថា លោក Edin Terzic បានចាកចេញពីតួនាទីគ្រូបង្គោល បន្ទាប់ពីលោកបានស្នើសុំបញ្ចប់កិច្ចសន្យាមុនពេលរបស់លោករួចមក៕