(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត និង អ៉ីហ្សីខម ដែលជាដៃគូយុទ្ធសាស្រ្តដ៏មានមោទនភាព របស់សមាគមធនាគារនៅកម្ពុជា ហៅកាត់ថា (ABC) បានចូលរួមកម្លាំងដើម្បីគាំទ្រដល់កម្មវិធីសន្តិសុខអ៉ីនធឺណិត ដំបូងគេក្រោមប្រធានបទ ការកសាងទំនុកចិត្ត និងសុវត្ថិភាពសន្តិសុខអ៉ីនធឺណិត។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ១៧ ខែឧសភា នៅឆ្នាំ ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលចូលរួមដោយបុគ្គលសំខាន់ៗប្រហែល ១០០នាក់ រួមមាននិយតករ និងអ្នកជំនាញ ផ្នែកឧស្សាហកម្ម ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយបង្អស់នៃ លើកកម្ពស់ ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពអ៉ីនធឺណិត។

ក្រុមហ៊ុន សែលកាត និង អ៉ីហ្សីខម មានប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពអ៉ីនធឺណិតទំនើចុងក្រោយ ផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងយុគសម័យឌីជីថល ដើម្បីបង្ហាញ ជូនធនាគារធនាគារក្នុងប្រទេសកម្ពុជា។

ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពអ៉ីនធឺណិតទំនើចុងក្រោយទាំងនេះមានដូចជា៖

* ប្រព័ន្ធសេវាកម្មពពកផ្តល់សុវត្ថិភាពលើអ៉ីនធឺណិត៖ ប្រព័ន្ធនេះផ្តល់នូវបណ្តាញផ្ទុកទិន្នន័យ និងទាញយកទិន្នន័យទាំងនោះ មកប្រើប្រើសវិញតាមតម្រូវការចាំបាច់ដោយមានសុវត្ថិភាព និង ស្តង់ដាចែករំលែកពត៌មានគ្នាដោយមានការពារសុវត្ថិភាពខ្ពស់។ កត្តាទាំងនេះធានាបានថា ដៃគួរធនាគាររបស់យើងអាចចូលប្រើទិន្នន័យ និងយកពត៌មាន ពីគ្រប់ទីកន្លែង ដោយសុវត្ថិភាព ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការធនាគាររបស់ខ្លួន។

* ប្រព័ន្ធរនាំងសន្តិសុខឌីជីថល៖ យើងផ្តល់ជូននូវពហុវិធីសាស្រ្តសុវត្ថិភាព ដើម្បីការពារបុគ្គល និងសហគ្រាស ទប់ស្កាត់នឹងការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺណិត។ សេវាកម្មទាំងនេះរួមមាន សុវត្ថិភាពតាមអ៉ីនធឺណិតកម្រិតខ្ពស់ និងការទប់ស្កាត់លើឧបករណ៍ប្រើប្រាស់ជាមួយអ៉ីនធឺណិត ដែលមានការវាយប្រហារតាមរយៈ DDoS ទាន់ពេលវេលា និងដែលមានការធានាទិន្នន័យនូវឯកជនភាព និងសុវត្ថិភាពខ្ពស់បំផុត។

លោក គីមទី កោមម៉ូលី អគ្គនាយកប្រតិបត្តិធនាគារជាតិនៃកម្ពុជា បានបន្តថា បច្ចុប្បន្ននេះអតិថិជនពឹងផ្អែកលើបច្ចេកវិទ្យាសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដូចជាការទិញទំនិញ តាមប្រព័ន្ធអនឡាញ ការទូរទាត់តាមប្រព័ន្ធឌីជីថល ការលេងបណ្តាញសង្គម និងការទំនាក់ទំនងផ្សេងៗ។ ខណៈពេលដែលវាមានភាពងាយស្រួលនៃសេវាកម្មឌីជីថលដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន វាក៏ធ្វើអោយអ្នកប្រើប្រាស់មានហានិភ័យផងដែរ ដែលអាចប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគេ។

លោកស្រី ម៉ារ អមរ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សព្វថ្ងៃនេះ ពិភពលោកទំនាក់ទំនងគ្នាតាមប្រព័ន្ធឌីជីថល ដែលបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរឌីជីថលកំពុងធ្វើការផ្លាស់ប្តូរដល់ឧស្សាហកម្ម និងសង្គមទាំងមូលយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក។ សារៈសំខាន់ នៃសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិតមិនអាចមើលរលងបាននោះទេ។

លោកស្រីបានបន្ថែមទៀតថា ក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ និងគួរឱ្យទុកចិត្ត ធនាគារដើរតួយ៉ាងសំខាន់ក្នុងការការពារមិនត្រឹមតែប្រាក់បញ្ញើរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗរបស់ពួកគេផងដែរ។ ជាមួយនឹងការរីករាលដាលការប្រើប្រាស់ប្រព័ន្ធឌីជីថលយ៉ាងឆាប់រហ័ស ការគំរាមកំហែងតាមអ៉ីនធឺណិតមានការកើនឡើងផងដែរ។

កិច្ចសហការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិត។ លោក Yoshiyuki Matsuoka ប្រធានផ្នែកអភិវឌ្ឍន៍ដំណោះស្រាយអ៉ីនធឺណិតរបស់ក្រុមហ៊ុន សែលកាត និង អ៉ីហ្សីខម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការសុវត្ថិភាពតាមប្រព័ន្ធអ៉ីនធឺណិតថា ទិដ្ឋភាពសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិតកំពុងវិវត្តឥតឈប់ឈរ ទាមទារឱ្យមានការរួបរួមប្រយុទ្ធប្រឆាំង។ ពួកអ្នកវាយប្រហាតាមអ៉ីនធឺណិត (Hacker) រកមើលតែចំណុចខ្សោយប៉ុណ្ណោះដើម្បីវាយប្រហា ដូចច្នេះអ្នកការពារត្រូវតែធានាមិនឱ្យមានចំណុចខ្សោយទាំងនោះ។ ការការពារតែភាគីឯកឯងមិនមានប្រសិទ្ធភាពប្រសិនបើគ្មានការការពារកិច្ចសហការពីគ្រប់ភាគី។ តាមរយៈការប្រើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម BaaS (Banking as a Service) នៅលើទម្រង់អ៉ីនធឺណិត (Cloud Platform) យើងអាចបង្កើនកម្លាំងដើម្បីការពារ។ ការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម BaaS ផ្តល់ឱកាសដល់អ្នកផ្តល់សេវាការការពារការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺណិត ធ្វើការកំណត់គោលដៅអោយមានប្រសិទ្ធភាព ជូនអតិថីជន និងឧស្សាហកម្មប្រកបដោយវឌ្ឍនភាព និងមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងទិដ្ឋភាពឌីជីថលនាពេលបច្ចុប្បន្ននេះ ធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុ និងឯកជនភាព។ សែលកាត និង អ៉ីហ្សីខម នឹងរួមគ្នាជាមួយធនាគារឈានមុខក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនទាំង សេវាអ៉ីនធឺណិតល្បឿនលឿន និងផ្តល់ដំណោះស្រាយការការពារ សុវត្ថិភាពតាមប្រព័ន្ធអ៉ីនធឺណិតឱ្យបានរឹងមាំ។
ប្រសិនបើសមាជិករបស់សមាគមធនាគារនៅកម្ពុជា មានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីដំណោះស្រាយការការពារ សុវត្ថិភាពរបស់ក្រុមហ៊ុន សែលកាត និង អ៉ីហ្សីខម។

សូមទំនាក់ទំនងមកយើងខ្ញុំ ដោយផ្ទាល់ដើម្បីពិគ្រោះយោបល់ និងបកស្រាយរាល់ចម្ងល់ផ្សេងៗ។ យើងបង្កើតអនាគតឌីជីថល ដែលមានសុវត្ថិភាពសម្រាប់ប្រទេសកម្ពុជាយើងទាំងអស់គ្នា៕