(បរទេស)៖ ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេមួយរបស់ពិភពលោក បានព្យាករណ៍ពីកំណើនគួរឱ្យកត់សម្គាល់សម្រាប់ឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច semiconductor នៅឆ្នាំនេះ។ ក្រុមហ៊ុនយក្សនេះ បានរំពឹងថានឹងមានអត្រាកំណើនលើសពី ១០ភាគរយ ដែលបង្ហាញពីតម្រូវការដ៏រឹងមាំសម្រាប់ semiconductors នៅទូទាំងវិស័យផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ការព្យាករណ៍នេះ ត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការសម្រាប់បន្ទះឈីបដែលទាក់ទងនឹង AI ដែលត្រូវបានគេរំពឹងថានឹងមានប្រហែល ១០ភាគរយនៃប្រាក់ចំណូលរបស់ TSMC ក្នុងឆ្នាំ ២០២៤ និងរហូតដល់ ២០ភាគរយក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ ជាងនេះទៅទៀតចំពោះ ទស្សនវិស័យវិជ្ជមានរួម ក៏ត្រូវបានជំរុញដោយកត្តាដូចជា ការផ្លាស់ប្តូរឌីជីថល ការកើនឡើងនៃការទទួលយកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត AI, Internet of Things និងបណ្តាញ 5G។

គួរជម្រាបថា អនុប្រធានជាន់ខ្ពស់របស់ TSMC លោក Cliff Hou បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច Semiconductor នៅទីក្រុង Hsinchu ដែលជាមជ្ឈមណ្ឌលបន្ទះឈីបដល់ធំរបស់ TSMC នឹងមានទីស្នាក់កាលនៅតៃវ៉ាន់។ យ៉ាងណាជុំវិញការព្យាករណ៍ នៃតម្រូវការផលិតផលពាក់កណ្តាលសម្រេចនេះ មិនត្រូវបានរាប់បញ្ចូលបន្ទះឈីបអង្គចងចាំ ឬ memory chip នោះទេ៕