(ឡុងដ៍)៖ គ្រូបង្វឹកក្លិប Brighton & Hove Albion លោក Roberto De Zerbi នឹងចាកចេញពីក្លិប បន្ទាប់ពីការប្រកួតចុងក្រោយ នៃរដូវកាលនេះរបស់ពួកគេទល់នឹងក្លិប Manchester United។ នេះបើតាមការប្រកាសពីក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
De Zerbi បានចូលរួមជាមួយ Brighton ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលលោកបានជំនួសតំណែង លោក Graham Potter និងបានធ្វើឱ្យមានឥទ្ធិពលភ្លាមៗ នៅពេលដែលលោក ដឹកនាំក្លិបទទួលបានលទ្ធផលខ្ពស់បំផុតរបស់ពួកគេ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នៅលីគកំពូលអង់គ្លេស និងជួយឱ្យក្លិបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រកួតក្នុងព្រឹត្តិការណ៍ European ជាលើកដំបូងរបស់ពួកគេដែរ។
ក្នុងរដូវកាលនេះ Brighton បានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយលីគ Europa League ប៉ុន្តែទទួលបានលទ្ធផលមិនល្អ ឡើយក្នុង Premier League ដោយពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ឆ្ពោះទៅកាន់ការប្រកួតថ្ងៃចុងក្រោយនៃរដូវកាលនេះនាថ្ងៃអាទិត្យនេះ៕