(ប៉ារីស)៖ N’Golo Kante ដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Al-Ittihad នៃលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត បច្ចុប្បន្ននោះ ត្រូវបានកៅហៅចូលជម្រើសជាតិមាន់គកបារាំងជាថ្មី ត្រៀមលេងពានរង្វាន់ជើងឯកអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឹម៉ង់នាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការកោះហៅជាថ្មីនេះដែរមានន័យថា អតីតកីឡាករតោខៀវ Chelsea រូបនេះ បានស្ថិតក្នុងចំណោមកីឡាករទាំង ២៥នាក់របស់អ្នកចាត់ការទូទៅ Didier Deschamps ដ្បិតខ្សែបម្រើ Kante ជាសមាជិកមួយរូប ដែលបានរួមចំណែកជួយបារាំងឈ្នះជើងឯកពានរង្វាន់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី។

បញ្ហាញាំញីទៅដោយរបួសបានរំខានដល់កីឡាករវ័យ ៣៣ឆ្នាំ Kante ខកខានលេងឱ្យជម្រើសជាតិចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ ក្រោយចាកចេញពីតោខៀវ Chelsea ក៏ប៉ុន្តែលោក Deschamps បានទទួលស្គាល់បទពិសោធន៍របស់ Kante ដែលអាចដើរតួនាទីសំខាន់នៅប្រទេសអាល្លឺម៉ង់បាន។

មាន់គកបារាំង គឺជាក្រុមមួយដែលត្រូវបានគេចាប់អារម្មណ៍នៅ Euro 2024 ដែលធ្លាប់ជាម្ចាស់ជើងឯកពានអឺរ៉ុបមួយនេះ ២សម័យកាលផងដែរកាលឆ្នាំ១៩៨៤ និងចុងក្រោយឆ្នាំ២០០០ ដ្បិតបានត្រឹមរងជើងឯកកាលខ្លួនធ្វើម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៦ នៅពេលប្រកួតចាញ់ព័រទុយហ្គាល់។ ពួកគេត្រូវលេង ១ប្រកួតដំបូងទល់នឹងអូទ្រីសនារាត្រីថ្ងៃទី១៧ ខែមិថុនា នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Stuttgart៕