(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់ចិន BYD បាននិងកំពុងពិចារណាបង្កើតរោងចក្រដំឡើងរថយន្តទីពីរនៅតំបន់អឺរ៉ុបក្នុងឆ្នាំ២០២៥ នេះបើតាមការបញកជាក់របស់នាយកគ្រប់គ្រងតំបន់អឺរ៉ុបគឺលោក Michael Shu បាននិយាយនៅថ្ងៃព្រហស្បតិ៍។

ថ្លែងនៅក្នុងសន្និសីទ Future of the Car របស់ FT លោក Shu បាននិយាយថា BYD នឹងនាំយករថយន្តអគ្គិសនីដែលមានតម្លៃទាប ដូចជាម៉ូដែល Seagull ទៅកាន់តំបន់អឺរ៉ុប។
លោក Shu បានបន្តថា ម៉ម៉ូដែលនេះលក់រាយក្នុងប្រទេសចិនក្នុងតម្លៃទាបជាង ១០.០០០ដុល្លារ ប៉ុន្តែនៅអឺរ៉ុប អាចនឹងមានតម្លៃក្រោម ២០.០០០ អឺរ៉ូ (២១.៥៥០ ដុល្លារ) ។

Shu បាននិយាយថា BYD ចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅអឺរ៉ុបនៅឆ្នាំ ២០៣០។ លោកបានបន្តថា៖ «យើងមានទំនុកចិត្តថាយើងអាចនឹងក្លាយជាអ្នកកាន់មុខតំណែងឈានមុខគេនៅឆ្នាំ ២០៣០»

BYD បាននិយាយកាលពីខែធ្នូឆ្នាំមុនថា ខ្លួននឹងសាងសង់រោងចក្ររថយន្តអគ្គិសនីនៅក្នុងប្រទេសហុងគ្រី ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដ៏ធំដំបូងគេដែលមានមូលដ្ឋានផលិតកម្មនៅអឺរ៉ុប៕