(ភ្នំពេញ)៖ នៅក្នុងសប្ដាហ៍ទី១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារស្រាបៀរ GANZBERG បានចុះប្រគល់រង្វាន់ម៉ូតូ ដល់អតិថិជនកំពូលសំណាងចំនួន ៦រូប ជូនដល់មុខផ្ទះបន្តទៀត បន្ថែមពីលើអ្នកត្រូវរង្វាន់ដ៏ច្រើនអស់ស្ទះរបស់ GANZBERG។ ថ្វីបើមិនដែលស្គាល់គ្នាពីមុនមកក៏ដោយ តែក៏ពួកគេមានសំណាងទទួលបានរង្វាន់ពី GANZBERG ជាមួយគ្នា ហើយបានរាប់អានគ្នាធ្វើជាពួកម៉ាកល្អជាមួយគ្នាថែមទៀត ពោលគឺបានទាំងរង្វាន់ បានទាំងពួកម៉ាកល្អ។ ពួកគេបានទិញស្រាបៀរ GANZBERG មកពិសាររាល់ការជួបក្នុងគ្រួសារ ពួកម៉ាក់ល្អ និងក្រុមការងារ ក្រោយពេលសម្រាកពីការងារប្រចាំថ្ងៃ ហើយបានឈ្នះរង្វាន់ម៉ូតូម្នាក់១គ្រឿង ពីការគាស់កំប៉ុងស្រាបៀរ GANZBERG។
អតិថិជនសំណាងទាំងនោះរួមមាន៖
ទី១. លោក កាន កឿយ នៅភូមិអញ្ចាញ ស្រុកសៀមរាប ខេត្តសៀមរាប ឈ្នះរង្វាន់ម៉ូតូទី ៣០៣១។
ទី២. លោក លឹម ហេង នៅភូមិប្រឡាយ ស្រុកសៀមរាប ខេត្តសៀមរាប ឈ្នះរង្វាន់ម៉ូតូទី ៣១៨៧។
ទី៣. លោក អ៊ិម សុភីត នៅភូមិប្រឹយថ្មី ស្រុកសៀមរាប ខេត្តសៀមរាប ឈ្នះរង្វាន់ម៉ូតូទី ៣១៥១។
ទី៤. លោក ពៅ រ៉ាវី នៅភូមិពោធិអណ្ដាត ស្រុករលាប ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ម៉ូតូទី ៣១៤០។
ទី៥. លោក ភួង សុលី នៅភូមិកំពុងក្របី ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ម៉ូតូទី ៣១៤៧។
ទី៦. លោក ជ្រុន ស៊ីម នៅភូមិក្បាលហុង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ម៉ូតូទី ៣១២៥។
ស្រាបៀរ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក ថែមទាំងឈ្នះរង្វាន់យក្សរថយន្តថ្មី Ford Ranger ៣០០គ្រឿង និងម៉ូតូ ៤,០០០គ្រឿង ព្រមទាំងឈ្នះរង្វាន់លុយដុល្លារសុទ្ធជាច្រើនសន្ធឹកសន្ធាប់ និងស្រាបៀរ ហ្គេនស៍បឺគ ច្រើនរង្វាន់ទៀត។ អ្នកលក់ស្រាបៀរ ហ្គេនស៍បឺគ ដល់អ្នកឈ្នះរង្វាន់ នឹងទទួលបានរង្វាន់ជាស្រាបៀរ ហ្គេនស៍បឺគ ផងដែរ។ រង្វាន់យក្សស្រាបៀរ ហ្គេនស៍បឺគ ផ្តល់ឲ្យឈ្នះទាំង អ្នកលក់ទាំងអ្នកទិញ។ រង្វាន់ជាច្រើនពីស្រាបៀរ GANZBERG កំពុងស្ថិតនៅលើទីផ្សារក្បែរដៃរបស់លោកអ្នក។
រាល់តិថិជនដែលមានសំណាងងឈ្នះរង្វាន់ពីស្រាបៀរ GANZBERG សូមរក្សាទុកទាំងក្រវិល និងសំបកកំប៉ុងដើម្បីប្តូរយករង្វាន់៕