(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំកម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទស្តីអំពី «ឱកាសវិនិយោគនៅប្រទេសកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ០៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធី មហាសន្និបាតអាសុីប៉ាសុីហ្វិក ប្រចាំឆ្នាំ ២០២៤។

តាមរយៈកម្មវិធីដ៏មានសារៈសំខាន់មួយនេះសំណាក់អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា តាមរយៈការជជែកពិភាក្សា ការណែនាំ និងការប្រឹក្សាពីសំណាក់វាគ្មិនកិត្តិយស ដែលសុទ្ធសឹងតែជាបញ្ញាជនប្រកបដោយចំណេះដឹង បទពិសោធ និងសុទ្ធតែជាអ្នកដែលបានកសាងនូវស្នាដៃល្អៗក្នុងការប្រកបអាជីវកម្ម ក៏ដូចជាឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល​រួមមាន​ ​ឯកឧត្តមបណ្ឌិត ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​​ឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​និង ​​អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប។

អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មវិញ លោកអ្នកអាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។

ដើម្បីជាវសំបុត្រ សូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម
https://forms.gle/6ZByjRXMBwyvCLrk6

សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
០៧៧​៣៨៨​៥៨៧ / ​០១៦​២៦៨​៦០០ (Telegram and Whatsapp)