(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ ថ្ងៃទី០៤ និង០៥ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី០៤ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី០៥ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរ មានទីតាំងនៅដីឡូតិ៍ទល់មុខសណ្ឋាគារសុខា ផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។

កុំភ្លេចផឹកភេសជ្ជៈប៉ូវកម្លាំង​​​ វើក ដើម្បីបង្កើនថាមពល យកកម្លាំងស្រែកហ៊ោរ គាំទ្រតារាចម្រៀង និងកីឡាករដែលបងប្អូនពេញចិត្ត ពិសេសកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដែលមានរង្វាន់ធំរថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី ជាច្រើនគ្រឿង។

ចុងសប្តាហ៍នេះ មកជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT ជាមួយចង្វាក់ភ្លេងជាច្រើនបែប ដែលនឹងធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើក បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានកំពូលកីឡាករប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់ និងឧបត្ថម្ភគុនខ្មែរច្រើនជាងគេនៅកម្ពុជា។

ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia
*WURKZ បង្កើនថាមពលឥតឈប់ឈរ!