(អឺរ៉ុប)៖ Niclas Fullkrug រកបានគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យឱ្យ Borussia Dortmund យកឈ្នះលើក្រុម Paris St-Germain ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នៅទឹកដីអាល្លឺម៉ង់ ដែលធ្វើឱ្យជំនួបជើងទី២ កាន់តែមានសម្ពាធទាំងពីរក្រុមក្នុងការស្វែងរកគ្រាប់បាល់។

១គ្រាប់ជ័យជម្នះនេះ កើតឡើងនៅនាទី៣៦ វគ្គទី១ ហើយនេះក៏ជាគ្រាប់ទី៣ របស់រូបគេផងដែរ ក្នុងករលេងពានអឺរ៉ុបរដូវកាលនេះជាមួយក្លិប Dortmund ដ្បិតការព្យាយាមរបស់ PSG បានខកខានឱកាសជាច្រើនដងក្នុងការតាមស្មើ ពីការព្យាយាមដោយ Kylian Mbappe និង Achraf Hakimi ផងដែរ ហើយក្នុងប្រកួតជើងទី១ នេះអជ្ញាកណ្តាយចាយកាត់លឿងអស់ ៣សន្លឹក។

ប្រកួតជើងទី២ នឹងធ្វើនៅទឹកដីបារាំងនាថ្ងៃទី០៨ សប្តាហ៍ក្រោយនេះ ក្នុងប្រកួតកាត់សេចក្តីឡើងវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម Dortmund ធ្លាប់ឈ្នះក្នុងឆ្នាំ១៩៩៧ ហើយនេះជាសម្លឹងរកមើលការឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេទៀត គិតចាប់តាំងពីឆ្នាំ២០១៣ ។

ហើយនេះបានក្លាយជាសម្ពាធយ៉ាងខ្លាំងរបស់ក្លិប PSG ដែលរកមិនបានលទ្ធផលស្មើជើងទី១ ពីការលេងក្រៅដីរបស់ពួកគេ ដោយក្រុមទាំងពីរត្រូវស្វែងរកគ្រាប់បាល់ឈ្នះច្រើនគ្រាប់រវាងៗខ្លួន ខណៈ PSG ធ្លាប់តែរងជើងឯក ១លើកនៅឆ្នាំ២០២០ ៕