(ឡុងដ៍)៖ អ្នករត់ប្រណាំងជាង ៥៣,០០០នាក់ បានរត់ដល់ទីបញ្ចប់នៅឯព្រឹត្តិការណ៍ London Marathon លើកទី៤៤ កាលពីថ្ងៃអាទិត្យ ដោយបង្កើតបានជាកំណត់ត្រាពិភពលោក។ នេះបើយោងតាមការបញ្ជាក់ពីអ្នករៀបចំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
ចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ពីព្រឹត្តិការណ៍កាលពីឆ្នាំមុន ដោយមានអ្នករត់ដល់ទីបញ្ចប់ត្រឹមតែ ៤៣,៩៦៥នាក់ប៉ុណ្ណោះ។
មានអ្នករត់ប្រណាំងចំនួន ៥៤,២៨១នាក់ បានរត់ចេញពីទីចាប់ផ្តើម បន្ទាប់ពីមានមនុស្ស ៦៥,៧២៥នាក់បានចុះឈ្មោះចូលរួម។
ព្រឹត្តិការណ៍នេះ ក៏បានបង្កើតកំណត់ត្រានៃការរៃអង្គាសប្រាក់ផងដែរ ជាមួយនឹងប្រាក់ជាង ៦៧លានផោន (៨២លានដុល្លារអាមេរិក) ត្រូវរៃអង្គាសបាន គិតមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ពីនាយកគ្រប់គ្រងព្រឹត្តិការណ៍ លោក Hugh Brasher បានលើកឡើង៕