(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នឹងឈានចូលសប្តាហ៍ទី២៧ ចុងសប្តាហ៍នេះសម្រាប់ជុំទី៣ ដោយមានគូពិសេសត្រូវជួបគ្នាផងដែរ រវាងក្រុមម្ចាស់ផ្ទះបឹងកេត ស្វាគមន៍ព្រះខ័នរាជស្វាយរៀងថ្ងៃសៅរ៍ ទី២០ ខែមេសា នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ១៨៖០០នាទីល្ងាច។
បឹងកេត កាលសប្តាហ៍ទី២៦ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យក្នុងលទ្ធផល ៣-២ ដែលបានឆ្លងកាត់២៦ប្រកួតមកនេះ ឃើញថា ឈ្នះ១១ ស្មើ៧ និងចាញ់៨ ឈរនៅលេខ៤ ជាមួយនឹង ៤០ពិន្ទុ តាមពីក្រោយវិសាខាឈរនៅលេខ៣ និងមាន ៤១ពិន្ទុ។
ចំណែកឯស្វាយរៀងវិញ កាលសប្តាហ៍ទី២៦ កន្លងទៅបានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ៤-១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា។ ស្វាយរៀងលេងបាន ២៦ប្រកួតដូចគ្នា ដោយឈ្នះ២២ ស្មើ២ និងចាញ់២ កំពុងឈរនៅកំពូលតារាង ដោយមាន ៦៨ពិន្ទុលើសគេ គ្រាដែលភ្នំពេញក្រោន ឈរលេខ២ ដោយមាន ៦១ពិន្ទុុ។
ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង១០
ការប្រកួតនៅថ្ងៃសៅរ៍ ទី២០ ខែមេសា រួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
២៖ បឹងកេត Vs ស្វាយរៀង។
សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី២១ ខែមេសារួមមាន៖
១៖ អង្គរថាយហ្គឺរ Vs ណាហ្គា
២៖ ព្រៃវែង Vs វិសាខា
៣៖ កងយោធពលខេមរភូមិន្ទ Vs ISI ដង្កោសែនជ័យ៕