(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Aston Villa កីឡាករ Ollie Watkins នឹងអវត្តមានការប្រកួតក្នុងលីគ Premier League នៅថ្ងៃពុធទល់នឹងក្លិប Manchester City ដោយសាររបួសសរសៃពួរ។ នេះបើតាមសម្តីអ្នកចាត់ការក្លិប លោក Unai Emery ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានប្តូរចេញ ក្នុងការប្រកួតឈ្នះ ២-០ របស់ក្លិប Villa លើគូប្រជែង Wolverhampton Wanderers កាលពីថ្ងៃសៅរ៍។

«របួសរបស់ Ollie គឺកម្រិតស្រាល ដោយត្រូវការសម្រាកប៉ុន្មានថ្ងៃ ដែលអាចនឹងឱ្យលោកត្រឡប់មកប្រកួតវិញ សម្រាប់ការប្រកួតបន្ទាប់»។ នេះជាសម្តីលោក Emery បានប្រាប់អ្នកសារព័ត៌មាន។

Watkins គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ Aston ដោយរកបានក្នុងលីគចំនួន ១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០លើកនារដូវកាលនេះ មាន ៧គ្រាប់ ច្រើនជាងកីឡាកររកគ្រាប់បាល់ បានច្រើនជាងគេលំដាប់ទី២ Douglas Luiz។

សូមជម្រាបថា ខ្សែបម្រើ Jacob Ramsey ដែលបានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីសប្តាហ៍មុន បន្ទាប់ពីរងរបួសបាតជើងនោះ ក៏នឹងខកខានការធ្វើដំណើរទៅជួបក្លិប Man City ផងដែរ៕