(សិង្ហបុរី)៖ ម្ចាស់មេដាយមាសកីឡា Olympic តែម្នាក់គត់របស់សិង្ហបុរី កីឡាករ Joseph Schooling បានប្រកាសនៅថ្ងៃអង្គារថា លោកសម្រេចចិត្តចូលនិវត្តន៍ពីការប្រកួតកីឡាហែលទឹក។ នេះបើយោងតាសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានលើកឡើងថា «វាដល់ពេលវេលា ដើម្បីបើកជំពូកថ្មី។ នេះគឺជាពេលវេលារបស់ខ្ញុំ ដើម្បីធ្វើដូច្នោះ គឺជាការចូលនិវត្តន៍ផ្លូវការរបស់ខ្ញុំ»។

កីឡាករ Schooling បានបង្កើតប្រវត្តិសាស្ត្រ សម្រាប់ប្រទេសសិង្ហបុរី នៅព្រឹត្តិការណ៍ 2016 Rio Olympics ពេលលោកបានឈ្នះមេដាយមាស ក្នុងវិញ្ញាសាហែលមេអំបៅ ចម្ងាយ ១០០ម៉ែត្រ ដោយបានយកឈ្នះ Idol របស់លោក គឺកីឡាករ Michael Phelps។

ការចូលនិវត្តន៍នេះ លោកបានបញ្ជាក់ថា លោកមានគម្រោង ផ្តោតលើសាលាបង្រៀនហែលទឹករបស់លោក៕