(ភ្នំពេញ)៖ នរណាមិនរំភើប, មិនស្រែកហ៊ោ បើខំធ្វើការពេញ១ជីវិតហើយ មិនទាន់ស្គាល់រសជាតិសល់លុយទិញឡានថ្មីជិះផង ឥឡូវញុំាប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុង ត្រូវរង្វាន់ឡានថ្មី១គ្រឿង ស្រែកផ្អើលពេញការដ្ឋានសំណង់ហើយ មកផ្អើលពេញកម្មវិធីប៊ូសស្រ្តងសង្រ្កាន្តវិទ្យាល័យព្រែកឯងទៀត។

អបអរសាទរលោក ឆាំ ម៉ូសេ អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៩ បច្ចុប្បន្នរស់នៅភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកច្បារអំពៅ រាជធានីភ្នំពេញ។

លោក ម៉ូសេ បាននិយាយថា មេឃក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា គាស់ផាច់ឃើញរូបឡានភ្លាម ស្រែកផ្អើលពេញមួយការដ្ឋាន និងបានថតបង្ហោះ ជាពិសេសបានទៅដើររកម្ចាស់ក្រុមហ៊ុនប៊ូសស្រ្តងផ្អើលពេញកម្មវិធីប៊ូសស្រ្តងសង្រ្កាន្តវិទ្យាល័យព្រែកឯង ដើម្បីពិនិត្យក្រវិលកំប៉ុងបញ្ជាក់ថា លោកពិតជាត្រូវរង្វាន់ឡាន និងកំណត់ថ្ងៃប្រគល់ឡានដល់ផ្ទះ។

ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ចែករង្វាន់ឡានច្រើនជាងគេ! ចង់ឆ្ងាញ់ ចង់បានឡានជិះចូលឆ្នាំខ្មែរ ញុំាប៊ូសស្រ្តង!៕