(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការជូនដល់តំណាងចែកចាយ បុគ្គលិក និងបងប្អូនអ្នកសារព័ត៌មាន នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងការស្វាគមន៍សមាជិកថ្មីដែលមានឈ្មោះថា «ស្រាបៀរ កម្ពុជា ឡៃថ៌ - CAMBODIA LITE BEER» កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងក្នុងការសម្ពោធផលិតផលថ្មីថា «ទម្រាំតែក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រេចផលិតចេញបាននូវផលិតផលណាមួយ គឺថ្នាក់ដឹកនាំ ក៏ដូចជាក្រុមអ្នកជំនាញយើង មានទាំងក្រុមការងារក្នុងស្រុក និងបរទេស បានសិក្សាយ៉ាងលម្អិត និង ម៉ត់ចត់បំផុត។ ការសម្រេចចិត្តផលិតឡើងនេះទៀតសោត ក៏មិនមែនទទួលបានការសម្រេចតែថ្នាក់ដឹកនាំ និងក្រុមការងារខាងក្នុងនោះទេ យើងក៏បានធ្វើការតេស្តសាកល្បងជាមួយនឹងអតិថិជនផ្ទាល់ ហើយមានការគាំទ្រទៅលើរសជាតិ គុណភាព និងជម្រុញឱ្យផលិត CAMBODIA LITE BEER នេះឡើង»។​

«CAMBODIA LITE BEER» ត្រូវបានរចនារូបរាងដ៏ល្អប្រណិត ជាផលិតផលដំបូងដែលលើសម្បកកំប៉ុងមានភាពគ្រើម (Matte) ពណ៌ស លាយជាមួយនឹងអក្សរ CAMBODIA LITE BEER ពណ៌ខៀវ មើលទៅស្រាល ត្រជាក់ភ្នែក បង្ហាញពីភាពលេចធ្លោទាន់សម័យ ជាពិសេសផលិតឡើងពីគ្រឿងផ្សំដែលមានគុណភាពល្អលើសគេ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប Ultra-Filtered ដើម្បីធានាបាននូវក្លិននិងរសជាតិស្រស់បំផុត ក្នុងកម្រិតជាតិអាល់កុលតិចត្រឹមតែ ៤%ប៉ុណ្ណោះ។ ហើយសម្រាប់អ្នកចូលចិត្តជួបជុំបែបគ្រួសារ មិត្តភក្តិ ក្នុងឱកាសពិសេសនានា CAMBODIA LITE BEER ជាជម្រើសល្អបំផុត ក្រៅពីមានរសជាតិស្រាលស្រទន់បំផុត ក្នុងកម្រិតជាតិអាល់កុលត្រឹមតែ៤% CAMBODIA LITE BEER  មានកាឡូរីទាប ល្អបំផុត សម្រាប់អ្នកដែលគិតគូរដល់បរិមាណចំណីអាហារដែលទទួលទាន។

ក្រោមក្រវិលកំប៉ុងមានរង្វាន់ជាច្រើនដូចជា រថយន្តប្រណិត SUV ម៉ាក Mitsubishi X-Force ស៊េរីទំនើបចុងក្រោយ, ម៉ូតូ VESPA Spring S150 ស៊េរីថ្មីដ៏ទាន់សម័យ រង្វាន់លុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និង CAMBODIA LITE BEER រាប់លានកំប៉ុង។ ស្វែងរក CAMBODIA LITE BEER ដែលនៅជិតអ្នកបំផុតឥលូវនេះដើម្បីទទួលរសជាតិថ្មី បែបស្រាល ស្រទន់ ធ្វើឱ្យការជួបជុំបានយូរជាងមុន និងឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!

គួរបញ្ជាក់ផងដែរថា CAMBODIA LITE BEER ជាផលិតផលមួយនៅក្រោមម៉ាកផលិតផល CAMBODIA BEER ក្នុងចំណោមផលិតផលទាំង ៦របស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ ១០០% ផលិតនូវផលិតផលគុណភាពខ្ពស់កម្រិតស្តង់ដារពិភពលោក ចេញពីប្រទេសកម្ពុជា ឬ «Made in Cambodia» ឱ្យបរទេសបានស្គាល់។

រោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំនាំចូលពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)។ ហើយផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នវាយតម្លៃគុណភាពស្តង់ដារកម្រិតពិភពលោក Monde Selection។

CAMBODIA LITE BEER ស្រាលស្រទន់ ជួបជុំបានយូរ!
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល!៕