(ម៉ាទ្រីដ)៖ កីឡាករប្រណាំងកង់សញ្ជាតិអង់គ្លេស Tom Pidcock ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានដួល អំឡុងពេលហ្វឹកហាត់សាកល្បង មុនព្រឹត្តិការណ៍ Tour of the Basque Country នៅប្រទេសអេស្ប៉ាញ។ នេះបើតាមសម្តីក្រុមរបស់លោក Ineos Grenadiers ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

Pidcock វ័យ ២៤ឆ្នាំ ត្រូវបានដកចេញពីព្រឹត្តិការណ៍ខាងលើ ដែលក្រុមរបស់លោក បានបង្ហោះលើបណ្តាញសង្គម X។

Pidcock បានឈ្នះក្នុងព្រឹត្តិការណ៍ប្រណាំងកង់ឆ្លងប្រទេសផ្នែកបុរស នៅកម្មវិធី Tokyo Olympics មុនពេលឈ្នះពានរង្វាន់នៃការប្រណាំងកង់ឆ្លងប្រទេស នៅឯព្រឹត្តិការណ៍ UCI Cyclo-Cross World Championships ក្នុងឆ្នាំ២០២២ និងព្រឹត្តិការណ៍ UCI World Championships កាលពីឆ្នាំមុន។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងកង់ Tour of the Basque Country បានចាប់ផ្តើមនៅថ្ងៃចន្ទ ទី០១ និងបញ្ចប់ទៅវិញ នៅថ្ងៃទី០៦ ខែមេសា៕