(ភ្នំពេញ)៖​ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀន GANZBERG SUPPER STRIKE ស្ថានីយ៍ទូរទស្សន៍ PNN មានការប្រកួតដណ្តើមខ្សែក្រវាត់កំពូលជើងឯក GANZBERG SUPPER STRIKE រវាងកីឡាករ ម៉ឺន មេឃា និង កីឡាករ ឡុង បេងលឿន។

ក្នុងនោះផងដែរ កីឡាករ ម៉ឺន មេឃា បានផ្តួលកីឡាករ ឡុង បេងលឿន ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅទឹកទី២។ សូមចូលរួមអបអរសាទរ កីឡាករ ម៉ឺន មេឃា បានក្លាយជាម្ចាស់ខ្សែក្រវាត់កំពូលជើងឯក GANZBERG SUPPER STRIKE ឆ្នាំ ២០២៤។

អ្វីដែលកាន់តែអស្ចារ្យនោះផងដែរ GANZBERG បាននាំកីឡាករទាយាទគុនខ្មែរ ម៉ឺន មេឃា ទៅចូលរួមប្រកួតកម្មវីធីលំដាប់ពិភពលោកមួយនៅប្រទេសចិន ក្នុងកម្មវិធី China Kickboxing Premier League នាថ្ងៃទី៦ ខែមេសា ខាងមុខនេះ។

តើទាយាទគុនខ្មែរ ម៉ឺន មេឃា ប្រកួតតំណាងគុនខ្មែរ អាចដណ្តើមពាន China Kickboxing Premier League មកមាតុប្រទេសបានដែរឬទេ។​ កម្មវិធីនេះ នឹងមានការផ្សាយផ្ទាល់តាមរយៈទំព័រផ្លូវការ BEER GANZBERG និង Town Full HD​ផងដែរ។ GANZBERG ស្រលាញ់គុនខ្មែរ GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក៕
សូមពិសារដោយការទទួលខុសត្រូវ!