(ភ្នំពេញ)៖ ក្នុងកម្មវិធីដ៏កក់ក្តៅដែលធ្វើឡើងនៅសាលាដូង នៅឧទ្យានជាតិគីរីរម្យ លោក អ៊ុក វណ្ណដេ នាយកសាលាដូងបានស្វាគមន៍ ភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន ជីស៉ី ឡាយហ្វ៍ និងសិស្សានុសិស្ស ដើម្បីប្រារព្ធបើកកម្មវិធី និងសកម្មភាពបរិច្ចាគអាហារ។

ក្រុមហ៊ុន ជីស៉ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយស្ថិតនៅទីក្រុងភ្នំពេញដែលមានចក្ខុវិស័យធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូបកាន់តែប្រសើរឡើង និងបានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមជួយដល់សកម្មភាពសង្គមពុំឈប់ឈរ។ ជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ៦ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ជីស៉ី ឡាយហ្វ៍ មានមោទកភាពក្នុងការផ្តល់ការគាំទ្រដល់សាលាដូង ដោយឧបត្ថម្ភនូវកម្មវិធីបរិច្ចាគអាហារប្រចាំសប្តាហ៍ក្នុងមួយខែមីនាពេញ។ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ជីស៉ី ឡាយហ្វ៍ នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ ទៅឱ្យសហគមន៍នូវជំនួយនានា និងការគាំទ្រចំពោះអ្នកទាំងឡាយដែលមានតម្រូវការពិតប្រាកដ។

លោក អ៊ុក វណ្ណដេ នាយកសាលាដូង ដែលតែងតែទទួលបានកោតសរសើរចំពោះការដឹកនាំរបស់លោក ក្នុងការផ្តល់នូវការអប់រំដល់កុមារនៅតាមជនបទដែលពុំទទួលបានការអប់រំប្រកបដោយគុណភាពពេញលេញ។ ដោយ ធានាថាកុមារទាំងនោះនឹងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ កម្មវិធីបរិច្ចាគអាហានេះមិនត្រឹមតែដោះស្រាយភ្លាមៗចំពោះតម្រូវការជាក់ស្តែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនឹងបង្កើតបានមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ពួកគេនាពេលអនាគតផងដែរ។ អាហារូបត្ថម្ភត្រឹមត្រូវគឺមានភាពចាំបាច់សម្រាប់ការលូតលាស់ ការអភិវឌ្ឍ និងសមត្ថភាពសិក្សារបស់កុមារ ហើយក្រុមហ៊ុនជីស៉ី ឡាយហ្វ៍ មានកិត្តិយសក្នុងការរួមចំណែកដល់សុខុមាលភាពរបស់កុមារតាមរយៈគំនិតផ្តួចផ្តើមនេះ។

លោកស្រី Lao Choi Ian អគ្គនាយកស្តីទីនៃក្រុមហ៊ុន ជីស៉ី ឡាយហ្វ៍ បានជំរុញដល់អ្នកចូលរួម និងសាធារណជនទាំងអស់ឱ្យបន្តគាំទ្រកម្មវិធីបរិច្ចាគអាហារនេះតាមរយៈការចំណាយពេលវេលាផ្ទាល់ខ្លួន ការបរិច្ចាគធនធាន ឬការផ្សព្វផ្សាយការយល់ដឹងអំពីកម្មវិធីនេះ។ ទាំងអស់គ្នា យើងនឹងអាចធ្វើឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងជីវិតដ៏មានអត្ថន័យរបស់កុមារ និងគ្រួសារដែលត្រូវការជំនួយរបស់យើង។

នៅពេលបញ្ចប់កម្មវិធី សារដ៏រំជើបរំជួលបានបន្លឺឡើងយ៉ាងច្បាស់ថា "យើងផ្តល់ជូន ដោយសារយើងយកចិត្តទុកដាក់ យើងគឺ ជីស៉ី ឡាយហ្វ៍! «We Give as We Care, We are GC Life!» សារមួយនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបង្កើតឲ្យមានផលវិជ្ជមាននៅក្នុងសហគមន៍ និងជំរុញឲ្យមានវប្បធម៌ក្នុងការផ្តល់ត្រឡប់ទៅកាន់សហគមន៍។ ស្មារតីមនុស្សធម៌រួមដែលស្ថិតនៅក្នុងខ្លួនអ្នកដែលចូលរួមទាំងអស់នាំំមកនូវឥទ្ធិពលដ៍ពិតប្រាកដ៕