(ភ្នំពេញ)៖ ក្រុមហ៊ុនស៉ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៉ិនស៉ី ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ប្រកាសថា ជា «ផលិតផលបរិស្ថាន (EPD)» ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ផលិតផលរបស់ខ្លួន។

ក្រុមហ៊ុនស៉ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៉ិនស៉ី (CMIC) ដែលជាក្រុមហ៊ុនផលិតស៉ីម៉ងត៍ឈានមុខគេនៅកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ប្រកាសថាជាផលិតផលបរិស្ថាន (EPD) សម្រាប់ផលិតផលរបស់ខ្លួន និងជាសមិទ្ធផលដែលជាមោទនភាពយ៉ាងខ្លាំងរបស់ក្រុមហ៊ុន និងប្រទេសជាតិ។

EPD គឺជាវិញ្ញាបនបត្រស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិ និងជាសក្ខីបត្រផ្ទៀងផ្ទាត់នូវផលប៉ះពាល់នៃមួយវដ្តជីវិតនៃផលិតផលមួយទៅក្នុងបរិស្ថាន។ផលិតផលរបស់ក្រុមហ៊ុនស៉ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៉ិនស៉ី បានឆ្លងកាត់ការវាយតម្លៃ និងការផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹង ដោយធានាបាននូវការអនុលោមតាមស្តង់ដារផលិតផលប្រកបដោយនិរន្តរភាពខ្ពស់បំផុត។

«នៅក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៉ី យើងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត ដោយការសាងសង់សំណង់ អោយសមស្របជាមួយនឹងបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ វិញ្ញាបនបត្រ EPD របស់ពួកយើងតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកចក្ខុវិស័យនោះ»។ នេះបើតាមលោក Kasem Makrailert នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនជីប ម៉ុង អ៉ិនស៉ី។

លោកបន្ថែមថា «គោលដៅរបស់យើងគឺ ផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផលដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយយើងនិងឈានទៅមុខជាមួយនឹងការច្នៃប្រឌិតថ្មី ក្នុងការអនុវត្តប្រកបដោយនិរន្តរភាព»

EPD គឺជាគឺជាវិញ្ញាបនបត្រស្តង់ដារដែលសិក្សាវាយតម្លៃនិងផ្ដល់ពត៌មានស្ដីអំពីផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថាន និងសុខភាពរបស់មនុស្សជាតិដោយផ្អែកលើស្តង់ដារ ISO 14025 និងវិធីសាស្ត្រនៃការវាយតម្លៃតាមបែបវិទ្យាសាស្ត្រចំពោះវដ្តជីវិតនៃផលិតផលស៉ីម៉ងត៍(LCA) ស្តង់ដារស៉ីម៉ងត៍សកលនៃសមាគមស៉ីម៉ងត៍ និងបេតុងសកល (GCCA)។ គោលដៅនៃ វិញ្ញាបនបត្រEPD នេះគឺដើម្បីជូនដំណឹង និងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធអោយយល់ដឹងអំពីផលប៉ះពាល់បរិស្ថាននៃផលិតផលរបស់ខ្លួន។

តាមរយៈការផ្តល់ពត៌ប្រកបដោយតម្លាភាព និងយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលទៅលើបរិស្ថាន ក្រុមហ៊ុនស៉ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៉ិនស៉ី ផ្តល់សិទ្ធិដល់ស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ក្នុងការរួមចំណែកជាមួយក្រុមហ៊ុនដល់អនាគតបរិស្ថានពណ៌បៃតង និងនិរន្តរភាពនាពេលអនាគត។

ក្រុមហ៊ុនស៉ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៉ិនស៉ី ស៉ីមេនខបភើរេសិន បាននឹងកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ និងការថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព តាមរយៈការទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រផ្សេងៗ ដូចជា វិញ្ញាបនបត្រសរសើរសម្រាប់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថានពីក្រសួងបរិស្ថាន, រោងចក្រស៉ីម៉ងត៍ល្អប្រចាំឆ្នាំ 2019 «ពានរង្វាន់ Cemtech និង CSR» ផ្តល់ជូនដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា៕