(ភ្នំពេញ)៖ ការបំពាក់កៅអីមានបង្អែកថ្មី ដែលស្របតាមស្តង់ដាគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរ ហើយអាចទទួលអ្នកគាំទ្រចូលរួមទស្សនាបានចំនួន ២៥០០០ម៉ឺននាក់ ហើយសុរបទាំងកន្លែងកៅថ្មី និងនៅខាងមានដំបូលអាចអង្គុយបាន ៣០០០០ម៉ឺននាក់ ដែលស្របតាមស្តង់ដារបស់ FIFA និង AFC ។ នេះបើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឱ្យដឹងនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណ ដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានផ្តល់ជំនួយជាកញ្ចប់ថវិកា ដើម្បីឲ្យគម្រោងនៃការតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន
ពហុកីឡដ្ឋានជាតិ ត្រៀមទទួលស្វាគមន៍ការប្រកួតអន្តរជាតិ ជាមួយស្តង់ដារបស់ FIFA និង AFC សម្រាប់គ្រប់កន្លែងអង្គុយក្នុងពហុកីឡដ្ឋានទាំងអស់៕