(ឡុងដ៍)៖ អ្នកចាំទីក្លិប Crystal Palace កីឡាករ Sam Johnstone ត្រូវបានដកចេញពីការប្រកួតនានារហូតចប់រដូវកាលនេះ ហើយអាចនឹងខកខានព្រឹត្តិការណ៍ Euro 2024 នារដូវក្តៅនេះ បន្ទាប់ពីទទួលការវះកាត់របួសកែងដៃ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
កីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានបញ្ជូនឱ្យទៅជួបវេជ្ជបណ្ឌិតឯកទេស បន្ទាប់ពីត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោកបានទទួលការកោះហៅ ៤លើក លេងឱ្យជម្រើសជាតិតោកំណាចអង់គ្លេស ហើយត្រូវបានគេរំពឹងថា អ្នកចាំទី Jordan Pickford ស្ថិតក្រោមការសិក្សា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។
Johnstone បានបង្ហាញខ្លួន ២៣លើក កក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Palace ក្នុងរដូវកាលនេះ។
សូមជម្រាបថា Palace កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង Premier Legue ហើយនឹងត្រូវប៉ះក្លិប Nottingham Forest នៅកីឡដ្ឋាន City Ground នាថ្ងៃសៅរ៍សប្តាហ៍នេះ៕