(ភ្នំពេញ)៖ នៅកណ្ដាលបេះដូងនៃទីក្រុងភ្នំពេញ ក្រុមហ៊ុន AKRAM Development ដែលស្ថិតនៅក្រោមការដឹកនាំដ៌ប៉ិនប្រសព្វរបស់លោក Kelvin Chua បានចាប់ផ្ដើមរៀបចំបុកគ្រឹះសាងសង់គម្រោងលំនៅដ្ឋាន Norea Cove Residences។

ដើម្បីឆ្លើយតបតាមការគាំទ្រពីសំណាក់អតិថិជនដែលចង់បានផ្ទះវីឡាប្រភេទ Super Villas ពិធីរៀបចំបុកគ្រឹះ ក៏បានធ្វើឡើងនៅថ្ងៃទី ៤ ខែមិនា ឆ្នាំ២០២៤ ដែលពិធីនេះមិនត្រឹមតែជាពីធីធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើនទំនុកចិត្ត សម្រាប់លំនៅដ្ឋាននាពេលអនាគត ជាពិសេសគឺការប្ដេជ្ញាចិត្តក្នុងការបង្កើតផ្ទះនៃក្ដីស្រមៃជូនអតិថិជនជាទីគោរពស្រលាញ់។

ពីធីដ៏ឪឡារឹកនេះ ត្រូវបានប្រារព្ធឡើងនៅខាងមុខគម្រោងលំនៅដ្ឋានដែលនៅមុខមាត់ទន្លេកោះនរា ពោរពេញទៅដោយភាពរំភើបជាមួយនឹងម្ចាស់លំនៅដ្ឋាននាពេលខាងមុខ ឥស្សរជន និងបងប្អូនអ្នកកាសែតជាច្រើន ដើម្បីជាសក្ខីភាពក្នុងការចាប់ផ្ដើមការអភិវឌ្ឍមួយដែលជាការសន្យាថានឹងផ្ដល់ភាពអស្ចារ្យល្អប្រណិតនៅក្នុងប្រទេសកម្ពុជា។

លោក Kelvin Chua អគ្គនាយកក្រុមហ៊ុន AKRAM Development បានលើកឡើងថា «ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យដែលយើងបានមើលឃើញពីការចាប់ផ្ដើមការសាងសង់គម្រោងលំនៅដ្ឋានរបស់យើង ការប្ដេជ្ញាចិត្តរបស់យើងគឺត្រូវបង្កើតផ្ទះដ៏កក់ក្ដៅមួយដែលពោរពេញទៅដោយអនុស្សាវរីយ៌ពេញមួយជីវិតជូនអតិថិជនរបស់យើង។នៅពេលដែលផ្ទះវីឡាប្រភេទ Super Villas បានលេចចេញជារូបរាងឡើង ក្រុមហ៊ុន AKRAM Development ក៏បានយកឱកាសនេះដើម្បីណែនាំនៃគម្រោងលំនៅដ្ឋាន Norea Cove Residences ដែលមានផ្ទះវីឡាប្រភេទ Elite Villas និង Cove Villas ។ ការបន្ថែមប្រភេទផ្ទះវីឡាទាំងពីរនេះ គឺជាការផ្តល់នូវវីឡាទំនើបដែលសាកសមនឹងតម្លៃ សមស្របទៅនឹងតម្រូវការនៅក្នុងទីផ្សារ ផ្ដល់ជូនជម្រើសជាច្រើនជូនអតិថិជនចាប់ពី $១.៥ ដល់ $៤ លានដុល្លារអាមេរិក ដែលធ្វើឲ្យមនុស្សគ្រប់លំដាប់ថ្នាក់អាចទទួលបានការរស់នៅជាមួយបទពិសោធន៍ដ៏ល្អប្រណីតមិនអាចបំភ្លេចបាន។ លោកក៏បានបន្ថែមទៀតថា តាមរយៈការណែនាំផ្ទះវីឡាប្រភេទ Elite Villas and Cove Villas យើងកំពុងពង្រីកភាពប្រណីតដ៏អស្ចារ្យជូនក្រុមគ្រួសារកាន់តែច្រើន ដោយធានាថាការរស់នៅក្នុងគម្រោងលំនៅដ្ឋាន Norea Cove Residences មិនមែនជាការសុបិននោះទេ ប៉ុន្តែជាការពិតដែលអតិថិជនអាចមានបទពិសោធន៌បាន។

វីឡាប្រភេទ Super Villas ទាំងនេះគឺជាប្រភេទវីឡាដែលពិតជាមានភាពធំទូលាយ ដែលផ្ដល់ជូនម្ចាស់វីឡានូវស្ដង់ដាររស់នៅដែលពោរពេញទៅដោយភាពប្រណិតដ៏អស្ចារ្យ ថែមទាំងបានបំពាក់មកជាមួយនូវជណ្ដើរយន្តក្នុងផ្ទះ ចំណតរថយន្ត អាងហែលទឹក និងបន្ទប់កម្សាន្តផ្ទាល់ខ្លួនដែលតម្រូវតាមតម្រូវការរបស់ម្ចាស់ផ្ទះនីមួយៗដើម្បីសម្រាក់លំហែបន្ទាប់ពីបានបំពេញការងារដ៏នឿយហត់រួច។ ការសម្រេចចិត្តក្នុងការរចនាផ្ទះវីឡានេះ គឺបានមកពីការយល់យ៉ាងច្បាស់អំពីចំណង់ចំណូលចិត្តរបស់អតិថិជន ដែលកំពុងតែស្វែងរកជម្រើសនៃការរស់ដ៏ប្រណិតអស្ចារ្យនេះ និងសមស្របទៅតាមកញ្ចប់ថវិការអតិថិជនរបស់ខ្លួន។

លោក Kelvin Chua បានបញ្ជាក់អំពីតម្រូវការផ្សេងៗអតិថិជនរបស់លោកថា «ពួកយើងមានក្រុមអតិថិជនដែលចង់បានផ្ទះទំហំ ៣០០០ម៉ែត្រការ៉េ ដែលជាវីឡាប្រភេទ Super Villas ហើយក៏មានក្រុមអតិថិជនផ្សេងទៀតដែលមានកូន ហើយបានរៀបការ និងចង់រស់នៅដាច់ដោយឡែក។ យ៉ាងណាមិញ យើងនៅតែមានជម្រើសផ្ទះតូចល្មម ដែលនៅតែជាផ្ទះប្រណិតដ៏អស្ចារ្យផងដែរ។ ការផ្ដល់ជូនជម្រើសទាំងនេះ មិនត្រឹមតែផ្តល់នូវដំណោះស្រាយសម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះប្រណីតដ៏អស្ចារ្យដែលមានទំហំតូចជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏មានជម្រើសក្នុងការទិញលំនៅដ្ឋានជាច្រើននៅក្នុងគម្រោងលំនៅដ្ឋាន Norea Cove សម្រាប់កូនៗរបស់ពួកគេ ដោយធានាថាគ្រួសារទាំងមូលអាចរីករាយនឹងស្តង់ដារដូចគ្នា ជាពិសេសគឺការរស់នៅក្នុងសហគមន៌តែមួ នោះហើយជាមូលហេតុដែលយើងបានបង្កើតផ្ទះវីឡាប្រភេទ Elite និង Cove Villas ដោយផ្តល់ជូននូវរបៀបរស់នៅលំដាប់ខ្ពស់ដូចគ្នា ប៉ុន្តែក្នុងទំហំសមស្របទៅតាមតម្រូវរបស់អតិថិជនដែលមិនត្រូវការផ្ទះទំហំធំ។ លោក Kelvin Chua បានបន្ថែមទៀតថា «ដើម្បីជួយអតិថិជនរបស់យើងក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់ពួកគេ និងដើម្បីជួយគ្រប់គ្រងការចំណាយជាមុនដែលអាចគ្រប់គ្រងបានកាន់តែប្រសើរនោះ យើងបានសហការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើនដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជនរបស់យើង។ យើងបានបង្កើតជម្រើសទូទាត់ផ្សេងៗ ដើម្បីសម្រួលដល់តម្រូវការលំហូរសាច់ប្រាក់សម្រាប់ម្ចាស់ផ្ទះវីឡារបស់យើង ដោយមានជម្រើសជាច្រើនក្នុងការបង់ប្រាក់ដែលសម្របទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ» លើសពីនេះ លោកក៏បានបន្ថែមទៀតថាគោលដៅរបស់យើងគឺពិតជាសាមញ្ញទេ៖ គឺផ្ដល់ជូនបទពិសោធន៌ដ៏ល្អប្រណីតក្នុងការរស់នៅបែបឯកជននៅក្នុងគម្រោងលំនៅដ្ឋាន Norea Cove។ ជម្រើសនៃការបង់ប្រាក់ថ្មីដែលយើងកំពុងផ្តល់ជូន ដើម្បីផ្តល់ភាពបត់បែនបន្ថែម ទៀត ដើម្បីកាន់តែងាយស្រួលក្នុងការធ្វើជាម្ចាស់ផ្ទះវីឡាដ៏ប្រណីតអស្ចារ្យនៅពេលនេះ»

គម្រោងដ៏ប្រណិតនេះ គឺជាសក្ខីភាពអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន AKRAM មានការផ្ដល់ជូនជម្រើសក្នុងការបង់ប្រាក់ជាច្រើន សម្រាប់អតិថិជនដែលមានបំណងចង់បានផ្ទះវីឡាដ៏ប្រណីតអស្ចារ្យនេះ។

លោក Kelvin Chua បានលើកឡើងថា «លោកបានយល់ច្បាស់អំពីបរិបទថ្មីក្នុងការសម្រេចចិត្តក្នុងការទិញផ្ទះថ្មីនេះ អតិថិជនមិនត្រឹមតែស្វែងរកផ្ទះដែលមានគុណភាពខ្ពស់នៅក្នុងទីតាំងល្អៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្ទះដែលមានតម្លៃល្អសាកសមកក្នុងការវិនិយោគផងដែរ ហើយពិតណាស់អតិថិជន គឺចង់បានផ្ទះដែលមានគុណភាព និងតម្លៃសមរម្យ ហើយនៅក្នុងគម្រោងលំនៅដ្ឋាន Norea Cove Residences របស់យើង យើងបំពេញតាមតម្រូវការនោះ ទាំងនេះហើយជាមូលដ្ឋានគ្រឹះនៃអ្វីដែលក្រុមហ៊ុន AKRAM Development ផ្តល់ជូននៅក្នុងគម្រោងលំនៅដ្ឋាន Norea Cove Residences» នេះជាអ្វីដែលលោក បានបញ្ជាក់ពីក្រុមហ៊ុន ក្នុងការរប្តេជ្ញាចិត្តផ្តល់ជូននូវតម្លៃដោយមិនប៉ះពាល់ដល់ភាពប្រណីត ឬទីតាំងនោះឡើយ។

ដោយផ្តោតលើការប្រគល់ផ្ទះឱ្យទាន់ពេលវេលា និងតាមការសន្យា ក្រុមហ៊ុន AKRAM Development បានគូសបញ្ជាក់អំពីការកំណត់ពេលវេលានៃការប្រគល់ផ្ទះដែលមានរចនាសម្ព័ន្ធ ដោយមានគោលដៅចាប់ផ្តើមដំណើរការប្រគល់ជាបន្តបន្ទាប់ចាប់ពី១៨ ទៅ ២៤ ខែបន្ទាប់ពីការបើកសម្ពោធគម្រោងផ្ទះវីឡាប្រភេទ Super Villas ។

លោកបានបន្ថែមទៀតថា «យើងប្តេជ្ញាចិត្តក្នុងការបញ្ចប់ការសាង់សង់ឱ្យបានទាន់ពេលវេលាក្នុងគម្រោងលំនៅដ្ឋាន Norea Cove Residences របស់យើង ដើម្បីឲ្យឱ្យម្ចាស់ផ្ទះរបស់យើងអាចចូលមករស់នៅ និងទទួលបានបទពិសោធន៌ដែលពោរពេញទៅដោយភាពប្រណីតដ៏អស្ចារ្យថ្មីដែលពួកគេមិនធ្លាប់ទទួលបាន។ តាមរយៈការប្តេជ្ញាចិត្តក្នុងការធានាលើគុណភាព និងបង្កើតសហគមន៍ដ៏ល្អបាន ក្រុមហ៊ុន AKRAM បានខិតខំប្រឹងប្រែងលើសពីការសាងសង់ដែលពួកគេកំពុងតែធ្វើ។ ពួកយើងកំពុងតែចាប់យកឳកាសដើម្បីបង្កើនទំនុកចិត្តជុនអតិថិជនរបស់យើង»

វីឡាគម្រូរបស់យើងនៅក្នុងទីក្រុងកោះពេជ្រ គឺបើកជារៀងរាល់ថ្ងៃសម្រាប់អតិថិជនដែលកំពុងដើម្បីស្វែងផ្ទះ អាចទទួលបានព័ត៌មានលម្អិតអំពីគម្រោងរបស់យើងនៅក្នុងគម្រោងលំដ្ឋាន Norea Cove Residences បាន។

ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម សូមទាក់ទងក្រុមការងារគម្រោងលំនៅដ្ឋាន Norea Cove Residences តាមរយៈលេខទូរស័ព្ទ ០៩៦ ៩៥៥ ១៧១៧។