(ភ្នំពេញ)៖ GAZBERG ​បានត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរដ៏កក្រើក​មួយ ឈុតធំទៀតហើយ នៅលើទឹកដីនៃខេត្តតាកែវ នា​ពាក់កណ្តាលខែមីនានេះឆាប់ៗនេះ។

រយៈពេលប៉ុន្មានថ្ងៃនេះ​ សង្កេតឃើញ​មានការបង្ហោះនៅក្នុងបណ្តា​Page ធំៗនិងល្បីៗជាច្រើនរបស់Admin ប្រដាល់ ​ពីព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរដ៏កក្រើកនាពាក់កណ្តាលខែមីនានេះ នោះគឺកម្មវិធីGANZBERG រាជសីហ៍គុនខ្មែរ( រាជសីហ៍ WORRIOR LIONS KUN KHMER) ដែលរៀបចំដោយ GANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន FULL HD TV ដែលប្រមូលម្តុំដោយកំពូលអ្នកលេងគុនខ្មែរជាច្រើន ដូចជាកីឡាករ រាជសីហ៍គុនខ្មែរ ធឿន ធារ៉ា ត្រូវប៉ះប្រហារតតាំងជាមួយរាជសីហ៍កំណាចឆ្លងដែនទាំង៣ មកពីប្រទេសផ្សេងគ្នា។ ក្នុងនោះផងដែរក៏មានវត្តមានកីឡាករលំដាប់ហ្រ្គេត A ជាច្រើនរូបផងដែរ រួមមានកីឡាករ អេ អាំម៉ារីភូថង កីឡាករ ម៉ឺន មេឃា កីឡាករ រិន ដេវីត កីឡាករ ធន់ អៀងឡៃ និងកីឡាករ ផល សៀវឡុង។

មហាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណ ដីឡូតិ៍ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
GAZBERG ស្រលាញ់គុនខ្មែរ! GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! សូមពិសារដោយការទទួលខុសត្រូវ!