(ភ្នំពេញ)៖ កម្មវិធី GANZBERG IDOL KUN KHMER បានវិលត្រឡប់មកវិញហើយ ដោយក្រុមហ៊ុន GANZBERG ត្រៀមរៀបចំជំនួបគុនខ្មែរកាន់តែធំជាងមុន ដែលជាមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមួយនៅដើមខែមីនាខាងមុខនេះ ដើម្បីបើកការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងរង្វាន់ប្រាក់លានពីកម្មវិធី GANZBERG IDOL KUN KHMER ។
រហូតមកដល់ពេលនេះកីឡាករខ្មែរផ្លូវការចំនួន៤ រូប បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និង ប្រាក់លានពីកម្មវិធី គឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ ,កីឡាករ រិទ្ធី ចាន់ណា, កីឡាករ ណង សាវ និង កីឡាករ ប៊ុន សុធា។ តើកីឡាករគុនខ្មែររូបណានិងក្លាយជាម្ចាស់ខ្សែរក្រវ៉ាត និងប្រាក់លានពី GANZBERG IDOL KUN KHMER?
អ្វីដែលកាន់តែអស្ចារ្យនោះ កម្មវិធីនេះក៏មានជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពអន្តរជាតិដែលបានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG IDOL KUN KHMER ផងដែរ ក្នុងនោះរួមមាន កីឡាករ ពេជ្រ សម្បត្តិ ប៉ះជាមួយកីឡាករមកពីសាធារណរដ្ឋបារាំង Florent Louis Joseph, កីឡាករ លន បញ្ញា ប៉ះជាមួយកីឡាករពីសាធារណរដ្ឋបារាំង Oumar Bathily និងកីឡាករគូរអន្តរជាតិមួយរូបមកពី សាធារណរដ្ឋបារាំងឈ្មោះ Omar Samb នឹងជួបជាមួយកីឡាករមកពីសាធារណរដ្ឋតួគី ឈ្មោះ Adem Kabak។
កម្មវិធី GANZBERG IDOL KUN KHMER ឈុតនេះដឹងតែពេញឆ្ងាញ់ និងផ្អើលអស់អ្នកគាំទ្រមកចូលរួមទស្សនា ផ្អើលអស់ឋានទាំង៣ជាក់ជាមិនខាន។
គួបញ្ជាក់ផងដែរថាកម្មវិធី GANZBERG IDOL KUN KHMER នឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណដីឡូត៍ខណ្ឌកំបូល រាជធានីភ្នំពេញ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! GANZBERG ស្រលាញ់គុនខ្មែរ!៕