(បរទេស)៖ របាយការណ៍ថ្មីមួយដោយដកស្រង់ចេញពីប្រភពខ្សែសង្វាក់ផ្គត់ផ្គង់ Apple ផ្ទាល់បានអះអាងថា គម្រោងផលិតទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុនយក្ស Apple ឥឡូវនេះបានបញ្ចប់រូបរាងឌីហ្សាញរួចរាល់ហើយ ហើយកំពុងឈានចូលដល់ដំណាក់ការផ្គុំបញ្ចូលគ្នា ខណៈពេលវេលាចេញលក់អាចនឹងមកដល់ក្នុងអំឡុងឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena។

យោងតាមរបាយការណ៍ចុះផ្សាយបានគូសបញ្ជាក់ថា គម្រោងសាកល្បងផលិតទូរស័ព្ទអេក្រង់បត់ដំណាក់ដំបូងរបស់ Apple ជិតរួចរាល់ស្ទើរតែ ១០០ភាគរយហើយ បើតាមការរំពឹងទុក Apple អាចនឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំក្នុងពេលឆាប់ៗខាងមុខនេះ ហើយអាចនឹងមកដល់ទីផ្សារពិភពលោករហូតដល់ឆ្នាំ២០២៥ ឬយ៉ាងយូរឆ្នាំ២០២៦។

យ៉ាងណាមិញបើតាមពាក្យចចាមអារ៉ាមកន្លងមកបានលើកឡើងថា Apple កំពុងធ្វើការលើទូរស័ព្ទអេក្រង់បត់បានដល់ពី style ឯណោះ (flip-style) នៅលើទូរស័ព្ទតែមួយទំហំ ៧ ទៅ ៨អ៊ីញ នឹងមានទទឹងដូចជា clamshell។ បើតាមការរំពឹងវាមិនមែនជារូបរាងរបស់ iPhone នោះទេ វាអាចនឹងស្ថិតនៅក្នុងប្រភេទ iPad ជំនួសវិញ៕