(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅការិយាល័យកណ្តាលដែលទីតាំងស្ថិតនៅអគារ The Gateway ជាន់ទី២៦ មហាវិថីសហព័ន្ធរុស្សី (ផ្លូវ 110) សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យុទ្ធនាការនេះបង្កើតឡើងដើម្បីពង្រឹងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ក្នុងការបម្រើសហគមន៍ និងផ្សព្វផ្សាយការយល់ដឹងបន្ថែមពីសារៈសំខាន់នៃការសង្គ្រោះអាយុជីវិតតាមរយៈការបរិច្ចាគឈាម។

យុទ្ធនាការនេះផងដែរ ក៏មានការចូលរួមស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ជាពិសេស ដៃគូអាជីវកម្ម អតិថិជន និងសាធារណៈជនមកពីគ្រប់មជ្ឈដ្ឋានផងដែរ។

លោក Jan Arend Wes អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមដើម្បីព្យាបាលជំងឺ។

នាដើមឆ្នាំ២០២៤ នេះជាយុទ្ធនាការទី១ ដែលបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានចូលរួមក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ ដោយបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់។

ពួកយើងប្តេជ្ញាចិត្តដើម្បីក្លាយជាសមាជិកមួយ ដែលមានទំនួលខុសត្រូវក្នុងការងារសង្គម ហើយបន្តជំរុញយ៉ាងសកម្មនូវវប្បធម៌លើកទឹកចិត្តបុគ្គលិករបស់យើងឱ្យចូលរួមក្នុងកិច្ចការងារមនុស្សធម៌ ដែលជាចំណែកដ៏មានអត្ថន័យក្នុងសង្គម។

ការបរិច្ចាគឈាម គឺជាវិធីដ៏សាមញ្ញមួយ ប៉ុន្តែមានសារៈសំខាន់ដ៏ធំសម្បើម ដែលពួកយើងអាចជួយគ្នាទៅវិញទៅមក ហើយខ្ញុំពិតជាមានមោទនភាពចំពោះបុគ្គលិក សប្បុរសជន និងអតិថិជនរបស់ ហ្វ័រឈូន ឡាយហ្វ៍ ដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងកម្មវិធីថ្ងៃនេះ ហើយពួកយើង នឹងបន្តសកម្មភាពមនុស្សធម៌បែបនេះជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក ដែលធ្វើប្រតិបត្តិការតាមបែបស្តង់ដារអន្តរជាតិ ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ ដែលទទួលបានជោគជ័យនៅក្នុងអាស៊ី ក៏ដូចជាឆាកអន្តរជាតិ។

តាមរយៈការទទួលបានអាជ្ញាប័ណ្ណនេះ យើងខ្ញុំ ពិតជាមានសេចក្តីសោមនស្ស និងរីករាយជាខ្លាំង ដែល ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានចូលរួមចំណែកបម្រើប្រជាជនកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តអភិវឌ្ឍលើវិស័យធានារ៉ាប់រងអាយុជីវិត។

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ធ្វើការផ្តល់ជូននូវផលិតផលធានារ៉ាប់រងដែលមានលក្ខណៈសន្សំ និងការការពារ ដ៏សម្បូរបែបទៅកាន់អតិថិជន និងក្រុមគ្រួសារខ្មែរ ជាពិសេសអាចបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាជាមួយនឹងតម្លៃសមរម្យបំផុត ហើយបច្ចុប្បន្នយើងខ្ញុំក៏កំពុងការពារហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាជាច្រើនពាន់គ្រួសារទូទាំងប្រទេសផងដែរ។

សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរសំនួរផ្សេងៗពីសេវាកម្ម និងផលិតផល របស់ ហ្វ័រឈូន ឡាយហ្វ៍ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 1800 202 202 ដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ៕