(ភ្នំពេញ)៖ ការបើកទំព័រប្រវត្តិសាស្ត្រថ្មី គុនខ្មែរ (Kun Khmer) កាន់តែខ្លាំង កាន់តែអស្ចារ្យជាងមុន​ ដែលត្រូវប៉ះជាមួយស្តេចក្បាច់គុនចិន កុងហ្វូ (Kung Fu) ដែលមានអាយុកាលរាប់ពាន់ឆ្នាំដូចគ្នា នៅសង្វៀន GANZBERG KUN KHMER KUNH FU ។

មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យនេះ នឹងធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះនៅក្នុងបរិវេណក្បែរដីឡូតិ៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្សាយផ្ទាល់នៅលើកញ្ជក់ទូរទស្សន៍ Town Full HDTV , Facebook page Beer GANZBERG, Town full HDTV ជាពិសេសនឹងមានការផ្សាផ្ទាល់ទៅកាន់ស្ថានីយ៍ទូរទស្សន៍ Hainan Tv នៅប្រទេសចិនផងដែរ។

ការប្រកួតដណ្តើមពានលក្ខណៈម៉ារ៉ាតុនមិត្តភាពអន្តរជាតិ មេធីមតឿ ដៃភ្លើងជើងរន្ទះ រឿន សោភ័ណ្ឌត្រូវជាមួយមួយកីឡាករអន្តរជាតិ មកពីបីប្រទេសផ្សេងគ្នា។ សូមរង់ចាំមើលថាកីឡាកររូបណា នឹងទទួលបានពាននេះ។

គូមិត្តភាពអន្តរជាតិរាជនីគុនខ្មែរ អេ យ៉ានុត ត្រូវតតាំងប្រហារជាមួយក្រញ៉ាំខ្លា Kung Fu ពីប្រទេសចិន គួង ហ្វី ។ ទាយាថគុនខ្មែរដៃភ្លើង ជង្គង់ហោះ កែងឆេះ ម៉ឺន មេឃា ត្រូវតតាំងជាមួយកណ្តាប់ដៃ Kung Fu មកពីប្រទេសចិន យ៉ាង បូតុង។ ក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវប៉ះជាមួយ Kung Fu ទន់បង្ក្រាបរឹងដែលជាម្ចាស់ខ្សែក្រវាត់ ២ស្ថាប័ន មកពីប្រទេសចិន យ៉ាង ហូវ ។ ​ដំរីភ្លក់ពិឃាត ផល សោភ័ណ្ឌ ត្រូវប៉ះជាមួយនឹងអ្នកលែងក្បាច់គុនកុងហ្វូ រន្ទះជើងកណ្តាប់ដៃដែលជាម្ចាស់ខ្សែក្រវាត់ពីប្រទេសចិន ឡឺ ឡុងខ្វាន់។ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ត្រូវធ្វើការងារធ្ងន់ជាមួយនឹងអធិរាជកុងហ្វូ មកពីប្រទេសចិន ឆៅ ចូវ៕

GANZBERG លើស្ទួយគុនខ្មែរលើងដល់កម្រិតពិភពលោក! GANZBERG ផឹកស្រួល ស្រួលផឹក!
សូមពិសារដោយការទទួលខុសត្រូវ!