(មេនឆេស្ទើ)៖ ខ្សែការពារស្លាបឆ្វេង Sergio Reguilon បន្តទៅលេងខ្ចីជើងក្នុងក្លិប Brentford ជាបន្តទៀតរហូតដល់ចប់រដូវកាលនេះ ក្រោយពេលបិសាចក្រហម Manchester United បញ្ចប់កិច្ចសន្យា (terminate) មុនកាលកំណត់ក្នុងខែមករា ឆ្នាំ២០២៤។

កីឡាករវ័យ ២៧ឆ្នាំខាងលើនេះ ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur ទិញពីក្លិបអេស្ប៉ាញ Real Madrid នាឆ្នាំ២០២០ ដែលបានលេងជាលក្ខណៈខ្ចីជើងរដូវកាលមុនជាមួយ Atletico Madrid មុនផ្លាស់មកលេងឱ្យបិសាច ក្រហមសម្រាប់រដូវកាលនេះ ដែលលេងបានតែ ១២ប្រកួតប៉ុណ្ណោះ មុនឈានដល់ផ្លូវបំបែក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Reguilon ដែលធ្លាប់ចូលលេងឱ្យជម្រើសជាតិអេស្ប៉ាញបាន ៦ប្រកួតផងនោះបានថ្លែងថា «ខ្ញុំពិតជារីករាយណាស់ ដោយខ្ញុំគិតថា នេះគឺជាអ្វីដែលខ្ញុំត្រូវការនាពេលនេះ ក្នុងអាជីពរបស់ខ្ញុំ»។

Brentford ដែលស្ថិតក្រោមការដឹកនាំរបស់លោក Thomas Frank បានកំពុងឈរនៅលេខរៀងទី១៦ ជាបណ្តោះអាសន្នក្នុងតារាងពិន្ទុ Premier League ដោយមានត្រឹមតែ ៣ពិន្ទុផងដែរ នៅក្រៅតំបន់កាត់ចេញ នៅពេលខ្សែការពារ ចំណូលថ្មី Reguilon ក៏អាចចូលលេងបានដែរសម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ពេល Brentford ប៉ះ Nottingham Forest ក្នុងលីគនៃជើងទី២៕